(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ (លោក លឹម ជាវុត្ថា, លោក វ៉ាន់ សារ៉ាយ, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, អាន សុគន្ធធារ៉ា រាយការណ៍ព័ត៌មានទាំងនេះ)!
* ព័ត៌មានជាតិ (Cambodia News)
១៖ លោក សម រង្ស៊ី ប្រកាសមិនទាន់វិលត្រឡប់មកកម្ពុជាវិញទេ បើទោះបីសម្តេចតេជោ ហ៊ុន សែន ដកបំរាមការរារាំងមិនឲ្យចូលក្នុងប្រទេសក៏ដោយ
២៖ សម្តេចតេជោ ហ៊ុន សែន៖ តើអ្វីទៅដែលនៅពីក្រោយការផ្លាស់ប្តូរគំនិតរបស់ សម រង្ស៊ី, នោះគឺគុក!
៣៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ពេញមួយជីវិតលោក សម រង្ស៊ី នឹងមិនត្រឡប់ចូលស្រុកខ្មែរទេ បើ «គុក» នៅតែរង់ចាំរូបលោក
៤៖ សម្តេចតេជោ ហ៊ុន សែន បង្ហាញការងឿងឆ្ងល់ថា បក្សប្រឆាំងមានលោក កឹម សុខា ជាប្រធាន តែហេតុអ្វីលោក សម រង្ស៊ី ថ្លែងប្រកួតប្រជែង តំណែងនាយករដ្ឋមន្រ្តីទៅវិញ
៥៖ សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យគណបក្សនយោបាយជាប់ឆ្នោត ត្រូវប្រឹងប្រែងធ្វើតាមការសន្យារបស់ខ្លួន
៦៖ សម្ដេចតេជោ ហ៊ុន សែន ព្រមានឲ្យដឹងថា អ្នកដែលប្រើពាក្យជេរប្រមាថជីវិតមនុស្សនៅលើ Facebook កុំឲ្យគិតថាគេមិនដឹងឲ្យសោះ
៧៖ នាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសថា នឹងប្រាប់ប្រធានាធិបតីអាមេរិក រឿងធ្វើទិដ្ឋាការទៅអាមេរិក យកលុយ ១៥០ដុល្លារ ទាំងអ្នកជាប់និងអ្នកធ្លាក់
៨៖ សម្តេចតេជោ ហ៊ុន សែន៖ ទោះសហរដ្ឋអាមេរិក ចង់កាត់ផ្តាច់ជំនួយទាំងស្រុងពីប្រទេសកម្ពុជា ក៏គ្មានផលប៉ះពាល់ខ្មែរដែរ
៩៖ សម្ដេច ស ខេង៖ គ្រប់ប្រទេសបង្កើតកម្លាំងសមត្ថកិច្ចមក គឺដើម្បីការពារសន្តិសុខជូនពលរដ្ឋ តែបើកម្លាំងទុកចោលដដែល បង្កើតកម្លាំងមកដើម្បីអ្វី?
១០៖ អគ្គកុងស៊ុលកម្ពុជា នៅទីក្រុងហូជីមិញ អន្ដរាគមន៍ពលរដ្ឋខ្មែរ២១នាក់ ឲ្យត្រឡប់មកកម្ពុជាវិញ ក្រោយចូលទៅសុំទាន និងលក់ឆ្នោតខុសច្បាប់
* ព័ត៌មានអន្តរជាតិ (World News)
១៖ ទីបំផុត «កូរ៉េខាងជើងអះអាងពីការដោះលែងនិស្សិតអាមេរិក ដែលបានជាប់គុក១៧ខែ» ក្រោយពីមានការជួបគ្នារវាងមន្ត្រីអាមេរិក និងកូរ៉េខាងជើង
២៖ កក្រើក! «ក្រុមខ្មាន់កាំភ្លើងវាយលុករដ្ឋធានីរបស់សូម៉ាលី ផ្តាច់ជីវិតមនុស្ស ១៧នាក់ និងបង្ករបួស ២៦នាក់»
៣៖ លោក ដូណាល់ ត្រាំ «ត្រូវទទួលការស៊ើបអង្កេតហើយ ពាក់ព័ន្ធរឿងរុស្ស៊ី លូកដៃចូលការបោះឆ្នោត» ហើយបើរកឃើញកំហុស នោះលោក ត្រាំ នឹងត្រូវ...