(ភ្នំពេញ)៖ សូមចូលរួមសោកស្តាយ និងចូលរួមរំលែកទុក្ខផង! លោក សុទ្ធ សាធ ចៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ៧១ឆ្នាំ នៅវេលាម៉ោង៥ទាបភ្លឺ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ ក្នុងមន្ទីពេទ្យ រ៉ូយ៉ាលភ្នំពេញ។
សូមបញ្ជាក់ថា លោក សុទ្ធ សាធ បានចូលបម្រើការងារនៅក្នុងមន្ត្រីរាជកាតាំងពីឆ្នាំ១៩៨១មកម្ល៉េះ រហូតលោកបានឈរឈ្មោះឡើងកាន់តំណែងជាចៅសង្កាត់ ក្នុងរយៈពេល៤អណត្តិមកនេះ។ សពលោក សុទ្ធ សាធ ត្រូវបានក្រុមគ្រួសារកំពុងរៀបចំធ្វើបុណ្យតាមប្រពៃណី ស្ថិតនៅគេហដ្ឋានរបស់លោក ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៕