(ប៉ៃលិន)៖ ដើម្បីធានាសុខមាលភាព ជូនប្រជាពលរដ្ឋជាអ្នកទទួលទាន លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ សហការជាមួយមន្ទីរពាណិជ្ជកម្ម កាំកុងត្រូលខេត្តប៉ៃលិន បើកយុទ្ធនាការរកប្រេងខ្យង់ម៉ាក Yuan's នៅផ្សារសាមគ្គី (ហៅផ្សាប៉ាហ៊ី), ប៉ុន្តែរកមិឃើញបែរដកហូតបានទំនិញខូចគុណ ភាពមួយចំនួនវិញ​ នៅតាមតូបលក់ចាបហួយ ក្នុងខេត្តប៉ៃលិន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ។

លោក សាន វិជ្ជាសារ៉ាវុធ បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ពីប្រតិភូអគ្គនាយកកាំកុងត្រូល លើសុខភាពប្រជាពលរដ្ឋដែលមាន ផលប៉ះពាល់ទៅលើម្ហូបអាអាហារ និងទំនិញខូចគុណភាពលើទីផ្សារ មន្ត្រីកាំកុងត្រូលតែងតែធ្វើសកម្មភាពចុះអង្កេតពិនិត្យ និងអប់រំផ្សព្វផ្សាយ ដល់អាជីករតាមទីផ្សារ ជាញឹកញាប់ជាពិសេសតាមទីផ្សារ នៅតាមជនបទដាច់ស្រយាលជាដើម ដើម្បីបញ្ចៀបការយល់ដឹងដល់ពីបញ្ហាសុខភាព អ្នកប្រើប្រាស់ និងធ្វើឲ្យបានបង់ប្រាក់ចំណូលដែលបណ្តាលមកពីការប្រើប្រាស់ទំនិញខូចគុណភាព និងគ្មានអនាម័យ។
 
 លោក សាន វិជ្ជាសារ៉ាវុធ​ បានបន្តថា ក្នុងពេលចុះត្រួតពិនិត្យទំនិញនៅតាមតូបនីមួយៗ ក្រុមការងារបានធ្វើការពន្យល់ណែនាំដល់អាជីវករ ទាំងអស់កុំយកចិត្តទុកដាក់ទំនិញណាដែលខូចគុណភាព ទំនិញដែលមិនមានច្បាប់អនុញ្ញាតិ ឬទំនិញដែលមិនមានស្លាកសញ្ញា ត្រឹមត្រូវមកដាក់តាំងលក់ជូនប្រជាពលរដ្ឋជាពិសេស ប្រេងខ្យង់ម៉ាក Yuan's ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។

លោកប្រធានសាខាកាំកុងត្រូល បានបញ្ជាក់ថា ដល់បងប្អូនអាជីវករ ក៏ដូចជាតាមបណ្តាផ្សារ តូបលក់ទំនិញ មេត្តាយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យផលិតផលឲ្យបានច្បាស់លាស់ មុននឹងដាក់តាំងលក់ឲ្យបងប្អូនប្រជាពលរដ្ឋ ទិញយកទៅបរិភោគ ហើយត្រូវចូលរួម​សហការជាមួយ មន្ត្រីកាំកុងត្រូល បើសិនមានជនណា ឬក៏ក្រុមហ៊ុនណា ហ៊ានបន្លំយកផលិតផលក្លែងក្លាយខូចគុណភាព ហួសសុពលភាពប្រើប្រាស់ និងមានផ្ទុកសារធាតុគីមី យកមកលក់ និងចែកចាយនោះ សូមរាយការណ៍ និងទាក់ទងមកកាន់ មន្ត្រីកាំកុងត្រូលជាបន្ទាន់ដើម្បីងាយស្រួលការ ចុះទប់ស្កាត់ និងហាមឃាត់ភ្លាមៗ។ សូមអាជីវករទាំងអស់មុន និងទិញទំនិញយកមកដាក់តាំងលក់ ត្រូវពិនិត្យមើលកាលបរិច្ឆេតផលិត និងក្រុមហ៊ុនឲ្យបានច្បាស់លាស់ដើម្បីជៀសវាងពេលសមត្ថកិច្ចកាំកុងត្រូលចុះពិនិត្យឃើញហួសកំណត់ដកហូតដែលនាំឲ្យខាតបង់ថវិការគ្រូសាររបស់បងប្អូន ។ហើយនោះដែរលោកនិងក្រុមការងារ ក៏បានធ្វើការតេស្តស្គីតលើម្ហូបអាហារដើម្បីរកសារធាតុគីមីមានដូចជា៖ បង្គា គុយទាវ កាត់ហៅថាបាញ់កាញ់​ ការធ្វើតេស្តស្គីតនេះមិនមានសារធាតុគីមីនោះទេដូច្នេះសូមឲ្យបងប្អូនកុំព្រួយបារម្មណ៍។

លោក សាន វិជ្ជាសារ៉ាវុធ បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចេះចូលរួម និងយល់អំពីការមើលទំនិញដែលខូចគុណភាពហួសសុពលភាព គឺដើម្បីថែរក្សាសុខភាព និងប្រាក់កាកដែលខិតខំប្រឹងប្រែងរកចិញ្ចឹមជិវិតនិងគ្រួសារ។ សង្កត់ធ្ងន់ថា បើសិនអាជីវករទាំងអស់មិនគោរព និងធ្វើតាមការណែនំារបស់សាខាកាំត្រូលទេនឹងត្រូវធ្វើទៅតាមច្បាប់ដោយយោងតាមមាត្រា១៦និងមាត្រា៦៣ ដោយផ្តន្ទាទោសជាប់ពន្ធនាគា ពី១ខែ ទៅ១ឆ្នាំ ដែលយកទំនិញខូចគុណមកលក់ជូនប្រពលរដ្ឋ ដែលបណ្តាលឲ្យខូចសុខភាពជាច្រើននាក់។

ក្នុងសកម្មភាពត្រួតពិនិត្យខាងលើ នេះក៏ដកហូតបានទំនិញហួសកាលបរិច្ឆេទ និងទំនិញហាមឃាត់ខុសបច្ចេកទេស ហើយការចុះត្រួតពិនិត្យទំនិញ នៅផ្សារប៉ាហ៊ី សំដៅស្វែងរកទំនិញខូចគុណភាព ពិសេសប្រេងខ្យងម៉ាក Yuan's ជាលទ្ធផលពុំឃើញមានទេ តែបានរកឃើញទំនិញហួស កាលបរិច្ឆេទមួយចំនួនមានដូចជា៖ ទឹកក្រូចដបជ័រធំ និងតូច០៧ដប ទឹកក្រូចកំប៉ុង៦៦កំប៉ុង មីកំប៉ុង២៣កំប៉ុង ភេសជ្ជៈ៣៣កំប៉ុង ទឹកដោះគូជូ៤៦ដប ទឹកសៀង៣ដប៕