(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ស្អែកនេះ នឹងអញ្ជើញចែកសញ្ញាបត្រជូនដល់និស្សិតសកលវិទ្យាល័យបញ្ញាសាស្រ្តនៅវិទ្យាស្ថានជាតិអប់រំ។
បើតាមថ្នាក់គ្រប់គ្រងរបស់សកលវិទ្យាល័យបានឲ្យដឹងថា និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃស្អែកនេះ មានចំនួនជិត ១ពាន់នាក់ ចាប់ពីកម្រិតថ្នាក់បរិញ្ញាបត្រ ដល់កម្រិតបណ្ឌិត។ ថ្នាក់គ្រប់គ្រងរូបនេះ ក៏បានឲ្យដឹងដែរថា សកលវិទ្យាបញ្ញាសាស្រ្ត ធ្លាប់បានរៀបចំពិធីប្រគល់សញ្ញាបត្រដល់និស្សិតក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ចំនួន ៤លើកមកហើយ៕