(ភ្នំពេញ)៖ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យទីស្តីការគណៈរដ្ឋមន្ត្រីលុបចោលលិខិតមួយ ស្តីពីបុគ្គល សម រង្សី ដើម្បីជៀសវាងការបង្កើតលេសលាក់បាំងភាពកំសាកឥតឈប់ឈររបស់បុគ្គលទណ្ឌិត សម រង្ស៊ី។
នេះគ្រាន់តែជាការលប់ចោលបំរាមនៃការធ្វើដំណើរតាមយន្តហោះប៉ុណ្ណោះ មិនមែនជាការលើកលែងទោសឲ្យទណ្ឌិត សម រង្សុី ទេ។ សម រង្ស៊ី នៅតែជាជនមានទោសដែលកម្លាំងអនុវត្តច្បាប់ត្រូវតែអនុវត្តតាមអំណាចសាលដីការតុលាការដែលនៅជាធរមាននៅឡើយ។
កន្លងមក ទណ្ឌិត សម រង្ស៊ី ប្រើប្រាស់លិខិតនេះធ្វើយុទ្ធនាការនយោបាយកេងបន្លំ និងបំភ័ន្តមហាជនថា រាជរដ្ឋាភិបាលរារាំងមិនឲ្យទណ្ឌិត សម រង្ស៊ី វិលចូលស្រុក។ ឥឡូវនេះ ព្រះឥន្ទ បានបំភ្លឺផ្លូវហើយ! សូមអញ្ជើញអ្នកក្លាហានវិលចូលស្រុកដោយកុំយកលេសពន្យាពេល។ គ្មានអ្នកណាហាមឃាត់ទេ ហើយ «គុក» សូមបើកទ្វារ២៤ម៉ោងរង់ចាំទទួលអ្នកក្លាហានក្របីស៊ីស្រូវ (sic)!។
ទី១៖ សូមចងចាំថា សម រង្ស៊ី រត់ចេញទៅក្រៅប្រទេសក៏គ្មានអ្នកណាហាមឃាត់ទេ ហើយក៏គ្មានសួរយោបល់ប្រជាជនទេ។ សម រង្ស៊ី ភ័យពេករហូតលាលែងពីតំណែងប្រធានបក្ស និងសមាជិកបក្ស ក៏គ្មានសួរយោបល់ប្រជាជន និងគ្មានអ្នកណាហាមឃាត់ដែរ។
ទី២៖ សូមចងចាំថា សម រង្ស៊ី គឺជាទណ្ឌិតដែលស្ពាយទោសជាប់ខ្លួននៅឡើយ។
ទី៣៖ សូមរំលឹកនិងសូមចងចាំថា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់រួចហើយថា លោកសុខចិត្តកាត់ដៃចោល គឺមិនចុះហត្ថលេខាលើសំណើលើកលែងទោសឲ្យទណ្ឌិត សម រង្ស៊ី ដែលជាមេក្លោងនៃការប្រមាថនោះទេ។
ទី៤៖ សូមផ្ញើសារថា បើ ទណ្ឌិត សម រង្ស៊ី មានវត្តមានដល់វិនាទីណា គឺការអនុវត្តច្បាប់នឹងធ្វើភ្លាមស្រមតាមនីតិវិធី។
ដូច្នេះសូមទណ្ឌិត សម រង្ស៊ី ដែលជាជនចាញ់ឆ្នោតជារៀងរហូត និងចាញ់ទាំងយុទ្ធសាស្ត្រនយោបាយដោយសារអណ្តាតពិសពុលនិងមហិច្ឆតាគំនុំសងសឹកនោះ ចងចាំថា «ទីកន្លែងដ៏សមគួរកំពុងរង់ចាំស្វាគមន៍ គឺ គុក»។ ពេលចូលគុកហើយ ភ្លេងនឹងលេងកំដរមួយបទដែលគ្មានទីបញ្ចប់ គឺបទ៖ «គុក ហើយ គុកទៀត!»៕
ដោយ៖ សេនាជាតិ