(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៧ ដែលនឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ តទៅខ្លួននឹងចុះពិនិត្យ និងផាកពិន័យចំពោះមធ្យោបាយដឹកជញ្ជូន និងយានជំនិះទាំឡាយណា ដែលមិនបានបង់ពន្ធក្នុងឆ្នាំកន្លងមក នឹងត្រូវបង់ប្រាក់ពន្ធ និងបង់ប្រាក់ពិន័យ១០០ភាគរយ នៃប្រាក់ពន្ធត្រូវបង់៕
សូមអានសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារទាំងស្រុង៖