(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងទិវា នៃការចង់ចាំនៃដំណើរឆ្ពោះទៅរក ការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ឆ្នាំ១៩៧៧) ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ដំណឹងនេះត្រូវបាននាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ បញ្ជាក់នៅក្នុងសន្និសីតសារព័ត៌មានបង្ហាញពីដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ឆ្នាំ១៩៧៧) នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ។

សូមជម្រាបថា ទិវានៃការចង់ចាំនៃដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺជាថ្ងៃដ៏មានអត្ថន័យសម្រាប់ ប្រទេសកម្ពុជា ជាថ្ងៃបង្ហាញអំពីការពលីកម្មរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការយកជីវិតទៅប្តូរ ដើម្បីបញ្ចប់ របបដ៏ឃោរឃៅមួយ ហើយនាំមកនូវសន្តិភាពជូន មាតុភូមិរហូតមកសព្វថ្ងៃ៕