(ភ្នំពេញ)៖ ពិតជាមោទភាពខ្លាំងសម្រាប់ក្រុមគោព្រៃកម្ពុជា ដែលបានបំបាក់ក្រុមភ្ញៀវអាហ្វហ្គានីស្ថាន ដោយលទ្ធផល បច្ចេកទេស ១-០ ដែលទើបបញ្ចប់មុននេះនៅពីមុខអ្នកគាំទ្រប្រមាណជិត ៤ម៉ឺននាក់នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងវគ្គសន្សំពិន្ទុពូល C នៃពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019។
កម្ពុជា មិនអាចធ្វើក្រុមដែលខ្លួនធ្លាប់ចាញ់ ១-០ កាលពីឆ្នាំ២០១៥ នៃវគ្គជម្រុះ World Cup 2018 ឡើយ រយៈពេល ៤៥នាទីក្នុងវគ្គទី១ រង់ចាំរហូតដល់នាទីទី៥៨ ទើបកីឡាករខ្សែបម្រើប្រយុទ្ធ ប្រាក់ មុន្នីឧត្តម រកបាន១គ្រាប់ជ័យជំនះ រហូតដល់បញ្ចប់នៃការប្រកួតពេញម៉ោង៩០នាទី។
សូមបញ្ជាក់ផងដែរថា នេះជាការរកបានជ័យជំនះលើកទី១ របស់គ្រូបង្វឹកថ្មីជនជាតិប្រេស៊ីល Leonardo Vitorino ខណៈ៣ប្រកួតនាពេលកន្លងមកចាញ់ទាំងអស់៕