(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ (លោក លឹម ជាវុត្ថា, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, អាន សុគន្ធធារ៉ា, លោក ហួន លីហួ, លោក សៀរ សៀកឡេង រាយការណ៍ព័ត៌មានទាំងនេះ)!
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មខ្លាំងៗ លើរដ្ឋមន្រ្តីក្រសួងព័ត៌មាន ជុំវិញការតែងតាំង លោក ឃីម វិទ្ធី ជាអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា
២៖ មន្ដ្រីនគរបាលស័ក្ដិ៣ ដែលប្រមាថអាយុជីវិតសម្ដេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ នៅលើបណ្តាញសង្គម Facebook ត្រូវបានសមត្ថកិច្ចចាប់ខ្លួន
៣៖ ក្រសួងព័ត៌មាន ចេញសេចក្ដីប្រកាសផ្លូវការ ពីការតែងតាំងលោក ឃឹម វុទ្ធី ជាអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ដែលធ្វើឡើងតាមការស្នើសុំតែងតាំងពី នាយករដ្ឋមន្រ្តី
៤៖ សកម្មជនគណបក្សសង្រ្គោះជាតិ ដែលតាំងខ្លួនជាមេភូមិថ្មី ក្រោយដឹងថា CNRP ឈ្នះនៅឃុំរបស់គាត់នោះ ត្រូវតុលាការអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីឃាត់ខ្លួន១ថ្ងៃ
៥៖ គ.ជ.ប ស្នើសមត្ថកិច្ចចាត់វិធានការម្ចាស់ Facebook ដែលផ្សាយញុះញង់ថា គ.ជ.ប ស្ថិតក្រោមការគ្រប់គ្រងបរទេស
៦៖ គ.ជ.ប ប្រកាសលទ្ធផលផ្លូវការចុងក្រោយ នៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ជាលទ្ធផល CPP ឈ្នះ CNRP ២សំឡេង ហើយបិទផ្លូវតវ៉ាតែម្ដង
៧៖ គ.ជ.ប នឹងបើកការរាប់សន្លឹកឆ្នោតឡើងវិញនៅឃុំបឹងប្រាំ ស្រុកបរវេល ខេត្តបាត់ដំបង នាថ្ងៃ១៤ មិថុនាស្អែក
៨៖ គ.ជ.ប នឹងបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៅឃុំក្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នារសៀលថ្ងៃស្អែក
៩៖ CPP នៅសង្កាត់ស្វាយប៉ាក បានឈ្នះ CNRP ឡើងវិញ ក្រោយ គ.ជ.ប រាប់សន្លឹកឆ្នោតម្តងទៀតនៅថ្ងៃម្សិលមិញ
១០៖ កាកបាទក្រហមកម្ពុជា ប្រគល់ថវិកា ១លានដុល្លារ ដល់មន្ទីរពេទ្យគុន្ធបុប្ផាជាលើកទី៦ ដើម្បីបន្ដជួយសេវាសុខភាពកុមារ នៅកម្ពុជា
១១៖ នគរបាលអន្ដោប្រវេសន៍ បន្ដត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិវៀតណាម៣៦នាក់ នៅខណ្ឌច្បារអំពៅ
១២៖ សិស្សសាលាបឋមសិក្សា ៧នាក់នៅខេត្តព្រះវិហារ ពុលផ្លែឪឡឹកបណ្ដាលឲ្យក្អួតចង្អោរ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់
១៣៖ អំឡុងពេលឃោសនារកសំឡេងឆ្នោតលំនៅដ្ឋានជាង ៥០០ត្រូវបានសម្រុកសាងសង់នៅបរិវេណអង្គរ! ហេតុអ្វីអាជ្ញាធរជាតិអប្សរា រឹតត្បិតការសង់លំនៅដ្ឋាននៅបរិវេណអង្គរ?
* ព័ត៌មានអន្តរជាតិ (World News)
១៖ ពិធីករទូរទស្សន៍ CNN ដែលបានប្រមាថលោក ដូណាល់ ត្រាំ ថាជា «កម្ទេចលាមកធ្វើឲ្យអាប់ឱន កិត្តិយសអាមេរិក» ត្រូវបានបញ្ឈប់ពីការងារ!
២៖ ប្រធានាធិបតីហ្វីលីពីន ឌូតឺតេ៖ «ខ្ញុំអត់បានទៅសុំឲ្យអាមេរិក មកជួយបញ្ចប់ជម្លោះប្រដាប់អាវុធជាមួយពួកឧទ្ទាម នៅភាគខាងត្បូងឡើយ»
៣៖ អាមេរិកនៅតែលើកឡើងដដែលៗថា «នឹងប្រើប្រាស់វិធីគ្រប់យ៉ាងដែលមានស្រាប់» ដើម្បីទប់ទល់ប្រទេសដ៏រឹងរូសដូចជាកូរ៉េខាងជើង! ៕