(ព្រះវិហារ)៖ កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ បានចាត់ឱ្យថ្នាក់ដឹកនាំ មន្ត្រីទីស្នាក់ការកណ្តាល រួមជាមួយនឹងសាខាកាកបាទក្រហមកម្ពុជា ស្រុកឆែប ខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនដល់លោកតាចាស់គ្មានទីពឹង។
លោក សុខ សាន្តតារា អភិបាលស្រុកឆែប និងជាប្រធានសាខាកាកបាទក្រហមកម្ពុជា ស្រុកឆែប រួមនិងសហការី បានយកអំណោយទៅ ប្រគល់ជូនដល់ដៃទុរគត ចាស់ជរាគ្មានទីពឹង។ លោកតាទុរគតជនរូបនេះឈ្មោះ ស ដាំ អាយុ៨៥ឆ្នាំ រស់នៅភូមិឃុំខាងលើ។ លោកបានបន្តថា ទីណាមានការលំបាកទីនោះតែងតែមានការជួយជ្រោមជ្រែងសួរសុខទុក្ខពីកាកបាទក្រកម្ពុជា និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តែងតែចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋគ្រប់គ្នា ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ជាតិសាសន៍ឡើយ។
លោក សុខ សាន្តតារា បានឲ្យដឹងថា ដោយមើលឃើញនូវការរស់នៅរបស់គាត់មានការលំបាកវេទនា រស់នៅតែម្នាក់ឯង គ្មានប្រពន្ធកូន លោករួមនិងក្រុមការងារបាននាំអំណោយ មនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា មកប្រគល់ជូនគាត់ដល់ដៃ ដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាករបស់គាត់បានមួយគ្រាៗ ផងដែរ។ អំណោយនៅពេលនេះរួមមាន អង្ករ ទឹក ត្រី ទឹកស៊ីអ៊ីវ ទឹកដោះគោ មី ថវិការ និងឃីតមួយកញ្ចប់ផងដែរ។
បន្ថែមលើសពីនេះ លោកបានចាត់អភិបាលរងស្រុកម្នាក់ ដែលជាប្រធាន ស.ស.យ.ក ស្រុក ចុះចាត់ចែងរៀបចំកន្លែងស្នាក់នៅជូនគាត់ឲ្យ បានសមរម្យ និងមើលថែគាត់ ហើយលោកបានផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋក្មុង ភូមិជួយមើលគាត់ទៀតផង ទោះគាត់ចំណូលថ្មីក៏ពិតមែន តែយើងជាខ្មែរតែមួយ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ៕