(កំពង់ធំ)៖ ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ពីលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ លោក មាស ជូរ៉ានី ប្រធានមន្ទីរ រ៉ែ និងថាមពលខេត្តសៀមរាប និងជាប្រធានតំបន់២ នៃសមាគមន៍ បុគ្គលិករ៉ែ និងថាមពល រួមជាមួយលោក ណឹម ចាន់ថា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ ដោយនាំយកនូវថវិកាចំនួន៤លានរៀល របស់សហគមន៍បុគ្គលិកក្រសួងរ៉ែ និងថាពល ទៅប្រគល់ជូនគ្រួសារសពរបស់លោក ទូច វណ្ណធឿន មន្រ្តីចូលនិវត្តន៍នៃមន្ទីររ៉ែ និងថាមពលខេត្តកំពង់ធំ។
ក្នុងឱកាសនោះដែលលោក មាស ជូរ៉ានី បានសម្តែងនូវភាពសោកស្តាយ និងចូលរួមរំលែកទុក្ខដោយក្រៀមក្រំដល់គ្រួសារសពដែលទទួល បានទទួលមរណភាព កាលពីពេលកន្លងទៅថ្មីៗ នេះដោយលើកឡើងប្រកបដោយភាពលើកទឹកចិត្តក្នុងការ ប្រកបរបរចិញ្ចឹមជីវិតដោយមិន ត្រូវអស់សង្ឃឹមឡើយក្នុងជីវិតរស់នៅប្រចាំថ្ងៃ ទោះបីជាបាត់បង់ប្តីជាទីស្រឡាញ់ ឪពុកជាទីគោរពសូមសមាជិកគ្រួសារទាំងអស់ កុំអស់សង្ឃឹម ត្រូវតែតស៊ូជំនៈគ្រប់ឧបសគ្គគ្រប់បែបយ៉ាង ហើយការជួបតែងតែបង្កប់នូវពាក្យថាបែកវិញជានិច្ច គឺមិនមានការជួបណាដែល មិនបែកគ្នានោះឡើយ។
លោកបន្តថា ថវិកា៤លានរៀលនេះ គឺជាថវិកា របស់សមាគមបុគ្គលិករ៉ែ និងថាមពលជួយដល់គ្រួសារសពដែលជាបុគ្គលិកមន្រ្តីរាជការ ដែលបានស្លាប់។ ក្នុងគោលបំណងជួយសម្រួលដោះស្រាយ ក៏ដូចជាការរំលែកនូវសេចក្តីទុក្ខលំបាកដោយមិនមាន ការរើសអើងរវាងថ្នាក់លើ និងថ្នាក់ក្រោម ទោះបីថវិកានេះវាមិនច្រើនក៏ដោយហើយវាជាជំណែកមួយជួយសម្រួលដោះស្រាយដល់ការលំបាកបានមួយគ្រាដល់គ្រួសារ នៃសពផងដែរ។
លោកស្រី គង់ ពៅ ត្រូវជាភរិយាសព បានសម្តែងសេចក្តីថ្លែងអំណរអគុណដល់ថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល គ្រប់លំដាប់ថ្នាក់
ដែលតែងតែគិតគូរពីសេចក្តីទុក្ខលំបាករបស់មន្ត្រីដែលជួបនូវនូបញ្ហាជីវិភាព និងបញ្ហាផ្សេងៗ លោកស្រីក៏ជូនពរ ថ្នាក់ដឹកនាំគ្រប់ថ្នាក់ ទាំងអស់ឲ្យជួបតែសេចក្តីសុខ និងមានជ័យជំនៈគ្រប់ ភារកិច្ចការងារ៕