(ភ្នំពេញ)៖ នៅព្រឹកព្រលឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ ក្រុមប្រតិបត្តិការចម្រុះមាន នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិវៀតណាមសរុប៣៦នាក់ ដែលចូលមករស់នៅ និងធ្វើការដោយខុសច្បាប់។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដែលបានដឹកនាំប្រតិបត្តិការនេះ ឲ្យដឹងថាប្រតិបត្តិការនេះ ធ្វើឡើងនៅភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ក្នុងនោះបានពិនិត្យឃើញមានជនជាតិវៀតណាមចំនួន៣៦នាក់ ស្រី១៤នាក់ ក្នុងនោះជនជាតិវៀតណាម ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ចំនួន០៩នាក់ ស្រីម្នាក់។
បើតាមប្រធាននាយកដ្ឋានរូបនេះ ក្រោយធ្វើការត្រួតពិនិត្យ កម្លាំងជំនាញបានបញ្ជូនជនជាតិវៀតណាមទាំង៩នាក់នោះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕