(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង ៧៖០០នាទីយប់)។ លោក លឹម ជាវុត្ថា, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, អាន សុគន្ធធារ៉ា, លោក ហួន លីហួ, លោក សៀរ សៀកឡេង រាយការណ៍ព័ត៌មានទាំងនេះ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យអភិរក្សអគារចាស់ៗនៅក្នុងទីក្រុង ដោយកុំភ្លេចការអភិវឌ្ឍបន្ថែម
២៖ ទីបំផុតករណីកូនប្រុសមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលបើករថយន្តប៉ះគេ ហើយបាញ់គំរាម បានត្រឹមទទួលទោសពិន័យ ក្រោយពេលចូលខ្លួន
៣៖ អ្នកនាំពាក្យបក្សកាន់អំណាច រិះគន់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនថា ព្យាយាមទាញទម្លាក់ តួលេខអត្រាគាំទ្ររបស់គណបក្សប្រជាជន
៤៖ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងលោក ឃឹម វុទ្ធី ជាអគ្គនាយក នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា
៥៖ គ.ជ.ប ធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ នូវលទ្ធផលបោះឆ្នោតតាមឃុំសង្កាត់ទាំងអស់ ចាប់ពីថ្ងៃទី១៣ ខែមិថុនា!
៦៖ ពលរដ្ឋអគារប៊ូឌីញជិត៣០០គ្រួសារហើយ បានទទួលប្រាក់សំណង និងចាកចេញពីលំនៅដ្ឋាន
៧៖ ពុលត្រីកំពតស្លាប់បុរសម្នាក់ និង២នាក់ទៀត កំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ស្រុកចិត្របុរី
* ព័ត៌មានអន្តរជាតិ (World News)
១៖ គ្រោះរញ្ជួយដីដ៏កក្រើក ៦.៣រ៉ិចទ័រ វាយប្រហារខេត្តជ្វាប្រទេសឥណ្ឌូណេស៊ីទាំងព្រឹក ខណៈមិនទាន់ដឹងពីទំហំខូចខាត!
២៖ ករណីធ្លាក់យន្តហោះយោធា នៅមីយ៉ាន់ម៉ា៖ «០៦ថ្ងៃកន្លងផុតទៅ ក្រុមសង្គ្រោះរកឃើញសាកសពសរុប ៥៩នាក់ និង ៦៣នាក់ទៀតបន្តបាត់ខ្លួនក្នុងទឹកសមុទ្រ»