Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងពាណិជ្ជកម្ម បង្ហាញតារាងតម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយ តាមបណ្តាស្ថានីយ៍នានានៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២១ ខែមិថុនា!

12-06-2017 17:23

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញផ្សាយតារាងតម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាមបណ្តាស្ថានីយ៍ប្រេងទូទាំងប្រទេសកម្ពុជា។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈដែលត្រូវលក់រាយ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែមិថុនា មានដូចជា៖

* តម្លៃសាំងធម្មតា ត្រូវលក់មិនឲ្យលើសពី ៣,៦០០រៀលក្នុង១លីត្រ
* តម្លៃសាំងស៊ុបពែ ត្រូវលក់មិនឲ្យលើសពី ៣,៦៥០រៀលក្នុង១លីត្រ
* តម្លៃម៉ាស៊ូត ត្រូវលក់មិនឲ្យលើសពី ៣,២៥០រៀលក្នុង១លីត្រ៕