(ភ្នំពេញ)៖ ប្រទេសកម្ពុជា បានក្លាយជាទីផ្សារដ៏ធំមួយថ្មីទៀត របស់ក្រុមហ៊ុន Heng Asia ដែលជាក្រុមហ៊ុន នាំចូលផលិតផលផ្គត់ផ្គង់សម្ភារៈ តុបតែងខាងក្នុង ដោយបានធ្វើការតាំងបង្ហាញ ផលិតផលទាំងអស់នេះ នៅក្នុងពិព័រណ៍ ដែលមានរយៈបីថ្ងៃ នៅកោះពេជ្រ។
លោក អោ ពិសាត ប្រធានផ្នែករដ្ឋបាលនៃក្រុមហ៊ុន Heng Asia បានឲ្យដឹងថា សព្វថ្ងៃតម្រូវការសម្ភារៈការតុបតែង ក៏កំពុងមានតម្រូវវការច្រើន ទើបក្រុមហ៊ុន Heng Asia បានស្វែងរកផលិតផលល្អមកពីបរទេស ដើម្បីផ្គត់ផ្គង់ នៅក្នុងទីផ្សារកម្ពុជា។ ប្រភេទផលិតផលតាំង ពិព័រណ៍មានដូចជា ផលិតផលប្រើប្រាស់ក្នុងផ្ទះ បន្ទប់ទឹក ផ្ទះបាយ រួមទាំងសម្ភារៈក្នុងការរិយាល័យ ដែលជាផលិតនំាំចូលមកពី ប្រទេសថៃ និងប្រទេសជិតខាង។
លោកបន្តថា គោលបំណងនៃការតាំងពិព័រណ៍ ដោយសំឡឹងឃើញថា នៅក្នុងប្រទេសកម្ពុជាកំពុងមានការ អភិវឌ្ឈផ្នែកវិស័យអចលនទ្រព្យ និងវិស្វករសំណង់ និងស្ថាបត្យករ និងនំាំគ្នាមកទស្សនាពិព័រណ៍ ដែលមានការតាំងបង្ហាញសម្ភារៈ សម្រាប់ការតុបតែងខាងក្នុង សណ្ធារគារធំៗ ផ្ទះវីឡា និងការិយាល័យជាដើម រួមទាំងបច្ចេកវិទ្យាជាច្រើនសម្រាប់ ការប្រើប្រាស់លើវិស័យសំណង់ និងឧបករណ៍បច្ចេកវិទ្យាជាច្រើនទៀត ដែលអាចជួយដល់បរិស្ថាន។ ការតាំងពិព័រណ៍ស្ថាបត្យកម្ម និងការរចនាផ្ទៃខាងក្នុង តាំងពីថ្ងៃចាប់ផ្តើមរហូតដល់ថ្ងៃបញ្ចប់នេះ យើងឃើញថា មានបណ្តាស្ថាបត្យករ វិស្វករ សិស្សនិសិត្សជាច្រើនបានចូលរួម យ៉ាងច្រើនកុះករ ដើម្បីមកដកស្រង់ចំណេះជំនាញបន្ថែម ពីគ្នាទៅវិញទៅមក។
ដោយឡែក ប្រធានគម្រោងក្រុមហ៊ុន ICveX លោក Ajinveat Vhongthng បានថ្លែងឲ្យដឹងថា «ពិព័រណ៍ពាណិជ្ជកម្មពិសេសនេះ និងប្រមូលម្តុំស្ថាបត្យករ អ្នករចនាផ្នែកខាងក្នុង អ្នកអភិវឌ្ឍវិស័យអចលនទ្រព្យ និងអ្នកជំនាញខាងសំណង់ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ គំនិតច្នៃប្រឌិត និងនិន្នាការចុងក្រោយបង្អស់ នៅក្នុងវិស័យនេះ។ ពិព័រណ៍នេះ នឹងបង្ហាញជូននូវភាពរីកចម្រើន នៃវិស័យស្ថាបត្យកម្ម និងសាងសង់ក្នុងប្រទេសកម្ពុជា និងផ្តល់ជាឱកាស ដល់ការវិនិយោគផ្សេងៗ មកវិនិយោគ ក៏ដូចជាស្ថាបត្យករមកពីខាងក្រៅ មានពេលវេលារបស់ខ្លួន ដើម្បីបង្ហាញចេញនូវទេពកោសល្យ ព្រមទាំងលទ្ធភាពរបស់ខ្លួន ក្នុងការផ្តល់សេវាកម្ម និងបច្ចេកវិទ្យា និងសម្ភារៈផ្សេង ក្នុងវិស័យសំណង់ដល់ អតិថិជនរបស់ខ្លួន៕