(ភ្នំពេញ)៖ បន្ទាប់ពីការបោះឆ្នោតបានបញ្ចប់ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលបានបញ្ជូនសមាជិក សមាជិការរបស់ខ្លូនជាង៣១,៤៣១នាក់ រូមសង្កេតការណ៍បោះឆ្នោតនោះ, ស.ស.យ.ក បានចេញសេចក្ដីថ្លែងការណ៍ គាំទ្រចំពោះដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលបានបញ្ចប់ទៅដោយ រលូនគ្រប់ដំណាក់កាល។

នេះបើតាមសេចក្ដីថ្លែងការណ៍ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧។

យ៉ាងណាមិញ ស.ស.យ.ក បញ្ជាក់ដែរថា ជាមួយនឹងភាពជោគជ័យនេះ ស.ស.យ.ក ក៏បានសង្កេតឃើញថា មានភាពមិនប្រក្រតីមួយចំនួនដូចជា ការមិនយល់ច្បាស់ពីសិទ្ធិរបស់អ្នកសង្កេតការណ៍ ដោយមន្ដ្រីគណៈកម្មការ ការិយាល័យបោះឆ្នោត និងភ្នាក់ងារគណបក្សនយោបាយ ការច្រឡំក្នុងការប្រើប្រាស់ត្រារដ្ឋបាលជំនួសត្រាសម្ងាត់ នៅការិយាល័យបោះឆ្នោតមួយចំនួន ការប្រើប្រាស់យានយន្ដនៅសល់ស្លាកសញ្ញាគណបក្សក្នុងមណ្ឌលបោះឆ្នោត ការព្យាយាមចោទប្រកាន់មួយចំនួន លើដំណើរការបោះឆ្នោត និងបាតុភាពអសកម្មមួយចំនួនទៀត។

ទោះជាយ៉ាងណាក៏ដោយ ស.ស.យ.ក បានឲ្យដឹងថា គ្រប់ភាពមិនប្រក្រតីដែលបានកត់សម្គាល់ខាងលើ ត្រូវបានសម្របសម្រួល និងដោះស្រាយដោយយកចិត្តទុកដាក់ ដោយមន្ដ្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ស្របតាមច្បាប់ និងលិខិតបទដ្ឋាននានា ជាពិសេសបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤៕

ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍ារបស់ ស.ស.យ.ក ដែលមានខ្លឹមសារទាំងស្រុង៖