(ភ្នំពេញ)៖ ឡូយអស់ទាស់! នៅហាង THE JUNGLE CAFÉ សាខាសែនសុខ គ្រាន់តែបើកសម្ពោធភ្លាម អតិថិជន រាប់រយនាក់ បានមកតម្រង់ជួររងចាំទិញភេសជ្ជៈពិសារ មិនថាក្មេង យុវវ័យ សិស្សនិស្សិតទេ គឺគ្រប់វ័យតែម្ដង ។
កាន់តែពិសេស THE JUNGLE CAFÉ ក៏បានរៀបចំនូវកម្មវិធីពិសេស ក្នុងឱកាសពិធីបើកសម្ពោធ សាខាដំបូងរបស់ខ្លួននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ! សម្រាប់អតិថិជន ៥០នាក់ដំបូង ត្រូវបាន Free ភេសជ្ជៈ៥០កែវ ដោយឥតគិតថ្លៃ ! អតិថិជនបន្ទាប់ រាល់ការជាវភេសជ្ជៈ ១កែវ នឹងត្រូវថែមជូន១កែវភ្លាមៗ ! អតិថិជនជាច្រើនបាននិយាយ គាំទ្រ និង សរសើរតៗគ្នាមិនដាច់ពីមាត់ថា « រសជាតិកាហ្វេ និង ភេសជ្ជៈគ្រប់មុខ នៅហាងកាហ្វេ THE JUNGLE ពិតជាឈ្ងុយឆ្ងាញ់តែម្ដង បានញាំុហើយ នឹងមកញាំុទៀត ជាមួយនឹងរសជាតិប្លែកឆ្ងាញ់ ហួសពីការរំពឹងទុក » ។ លើសពីនោះ នៅហាងកាហ្វេមួយនេះ គឺបានរៀបចំរចនាបថ យ៉ាងល្អឥតខ្ចោះដោយបានផ្សារភ្ជាប់ជាមួយបរិស្ថានធម្មជាតិ ទាំងក្នុងហាង និងក្រៅហាង ហើយក៏មាននូវការតុបតែងតុកៅអី ដ៏ស្រស់ស្អាត មានផាសុកភាព ងាយស្រួលពិសាបណ្ដើរ ជជែកកំសាន្ដ សិក្សា និងពិភាក្សាការងារ បានបណ្ដើរផងដែរ ។
បើសិនជាលោកអ្នក ចង់ពិសាកាហ្វេ ដែលមានរសជាតិដើម សុទ្ធ១០០% គ្មានជាតិគីមី ឆ្ងាញ់ពិសា ល្អសម្រាប់សុខភាព អាចអញ្ជើញទៅកាន់អាស័យដ្ឋាន៖ ផ្ទះលេខ១៤ ផ្លូវ១០១១ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទល់មុខសាកលវិទ្យាល័យអន្តរជាតិ( IU)។
គួររម្លឹកផងដែរថា ដោយមានសន្ទុះនៃការពេញនិយម និងគាំទ្រ នូវហាងកាហ្វេ THE JUNGLE CAFÉ នៅថ្ងៃខាងមុខដ៏ខ្លីនេះ យើងកំពុងតែបានសាងសង់ ពង្រីកសាខាជាបន្តបន្ទាប់នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដផ្សេងៗផងដែរ ។
សូមបញ្ជាក់ផងដែរថា THE JUNGLE CAFÉ CAMBODIA នឹងផ្តល់ជូនការចែកចាយ Franchise របស់ខ្លួនបន្ដទៅឲ្យដៃគូវិនិយោគផ្សេងៗដែលមានបំណងចង់បើកអាជីវកម្មផ្នែកហាងកាហ្វេលំដាប់ស្តង់ដា ដែលនាំចូលពីប្រទេសថៃ ។
សម្រាប់ព័ត៌មានលំអិត សូមទំនាក់ទំនងមកលេខទូរស័ព្ទ៖ 010 31 7777 / 012 296 568 ឫ Inbox មកកាន់ Page The Jungle Cafè Cambodia ៕