(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ បើកកិច្ចប្រជុំត្រួតពិនិត្យការងារការពារសន្តិសុខ រក្សាសុវត្ថិភាព ទិវាការចងចាំ នៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (​២០​ មិថុនា ១៩៧៧)។

​កិច្ចប្រជុំនេះ ក៏មានការ​ចូលរួមពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធ បណ្តាស្ថាប័ន អង្គភាពជាច្រើនរូបផងដែរ។