(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើកបណ្ដាលឲ្យមនុស្សស្លាប់៤នាក់ របួសស្រាល២ និងរបួសធ្ងន់៧នាក់។
ប្រភពព័ត៍មានបញ្ជាកទៀតថាគ្រោះថ្នាកទាំង៨លើកនេះ បណ្ដាលើឲ្យខូចខាត់ម៉ូតូចំនួន៦គ្រឿង រថយន្ដធុនតូចចំនួន២គ្រឿង រថយន្ដធុនធំ៣គ្រឿង និងអ្នកថ្មើជើង២នាក ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក, មិនប្រកាន់ស្ដាំ១លើក ស្រវឹង១លើក ងងុយដេក១លើក និងបត់គ្រោះថ្នាក់១លើក។
សូមបញ្ជាក់ថា រយៈពេល១១ថ្ងៃ ខែមិថុនា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១០៣លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៥០នាក់ របួសធ្ងន់ចំនួន១២២នាក់ និងរបួសស្រាលចំនួន៥៣នាក់៕