(សៀមរាប)៖ នៅថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០១៧នេះ លោក បណ្ឌិត ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការ នៃគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បន្តចុះជួបសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ មេភូមិ និងក្រុមការងារចុះជួយឃុំ ស្រុកអង្គរជុំ និងស្រុកវ៉ារិន ខេត្តសៀមរាប ។
មានប្រសាសន៍សំណេះសំណាលនោះ លោក បណ្ឌិត ឃឹម ប៊ុនសុង ក៏បានពាំនាំនូវការសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះជួយខេត្តសៀមរាប។ ជាមួយគ្នាក៏សូមធ្វើការកោតសរសើរ និងសាទរចំពោះលទ្ធផលក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុះ អាណត្តិទី៤ ដែលធ្វើឲ្យគ្រប់បណ្តាឃុំ ក្នុងស្រុកស្រីស្នំ ទទួលបានជោគជ័យ ដែលជាយុទ្ធសាស្ត្រ ឆ្ពោះទៅរកជ័យជំនះលើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តទី៦ ឆ្នាំ២០១៨ខាងមុខ ហើយលទ្ធផលទាំងនេះក៏កើតឡើងពីកិច្ចខិតខំប្រឹងប្រែរបស់អស់លោក លោកស្រីនៅមូលដ្ឋាន ដោយមានកិច្ចសហការ សាមគ្គីគ្នាបានល្អ និងគោរពបាននូវគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
លោក បណ្ឌិត ឃឹម ប៊ុនសុង បានបន្តទៀតថា ឆ្លងតាមការចុះជួបជាមួយបងប្អូនសមាជិកសមាជិកាបក្សនៅតាមមូលដ្ឋាន រាល់បញ្ហាដែលអាជ្ញាធរមូលដ្ឋានលើកឡើង មានលក្ខណៈខុសៗគ្នាទៅតាមមូលដ្ឋាន ។ លោក បណ្ឌិត ក៏បានសូម ឲ្យបងប្អូនក្រុបប្រឹក្សាឃុំទាំងអស់ ក្រោយពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៤នេះ គឺត្រូវធ្វើការពង្រឹង ស្មារតី ក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋនៅតាមភូមិ ឃុំ ឲ្យកាន់តែបានល្អប្រសើរឡើង។ ម៉្យាងទៀតមន្ត្រី ថ្នាក់ដឹកនាំក្នុងមូលដ្ឋានទាំងអស់ ដើរតាមផ្ទះដើម្បីថ្លែងអំណរគុណសមាជិកទាំងអស់ដែលបានបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា។
លោក បណ្ឌិត ក៏បានសង្កត់ធ្ងន់ផងដែរថា គ្រប់សមាជិក ក្រុមប្រឹក្សាឃុំ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ត្រូវលប់បំបាត់អំពើហុសឆ្គង ដែលនាំអោយប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ហើយត្រូវខិតខំបំពេញការងាររបស់ខ្លួន ក្នុងការបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដើមី្បធានានិរន្តរភាពការងារ ការផ្តល់សេវា និងការអភិវឌ្ឍន៍ បម្រើនូវផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។ ក្នុងនោះដែរ លោក បណ្ឌិត បានផ្តល់ថវិកា ៩ លានរៀល សម្រាប់ស្រុកទាំង ២ ដើម្បីរៀបចំពិសារបាយសាមគ្គីជុំគ្នានៅតាមមូលដ្ឋានរៀងៗខ្លួន ។