(កំពង់ធំ)៖ ក្មេងប្រុសអាយុ២ឆ្នាំម្នាក់ បានលង់ទឹកស្រះស្លាប់ នៅចំណុច ភូមិជ័យមង្គល ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅវេលាម៉ោង១១៖១០នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧នេះ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ករណីលង់ទឹកក្មេងប្រុសស្លាប់នេះ ដោយសារតែ ឪពុក ម្ដាយនៅផ្ទះ តែអត់ដឹងថាកូនទៅលេងទឹកស្រះ។
ក្មេងរងគ្រោះឈ្មោះ ហ៊ានសុវណ្ណរ៉ា ភេទប្រុស អាយុ០២ឆ្នាំ (ស្លាប់) ឪពុកឈ្មោះលី ណន់ អាយុ៣៧ឆ្នាំ និងម្ដាយឈ្មោះជា សុខ គង់ អាយុ២៩ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
ជាមួយគ្នានោះ អាជ្ញាធរមូលដ្ឋាន បានអំពាវនាដល់ឪពុកម្ដាយទាំងឡាយ បង្កើនការប្រុងប្រយ័ត្ន ចំពោះកូនចៅ និង ក្មេងៗតូចៗឲ្យបានខ្ចាប់ខ្ចួននារដូវវស្សាខាងមុខនេះ ព្រោះស្រុកបារាយណ៍នាពេលកន្លងមកនេះ មានករណីក្មេង ចាស់ ប្រុសស្រី លង់ទឹកលើសស្រុកដ៏ទៃទូទាំងប្រទេស៕