(ភ្នំពេញ)៖ ស្រាបៀរ លីអូ នៅថ្ងៃទី១១ ខែមិថុនានេះ បានប្រគល់រង្វាន់ដ៏អស្ចារ្យ ជាចំណងដៃសុភមង្គលជូនដល់គូស្វាមីភរិយាថ្មីចំនួន៤គូទៀតហើយ ដែលបានឈ្នះរង្វាន់ធំ ពីកម្មវិធីចំណងដៃសុភមង្គលអាពាហ៍ពិពាហ៍ របស់ស្រាបៀរ លីអូ នៅស្ថានីយទូរទស្សន៍ MyTV ។
លោក សុភីដាវិត និង លោកស្រី ខនស្រីណុច មកពីខេត្ត បន្ទាយមានជ័យ បានឈ្នះរង្វាន់ប្រាក់សុទ្ធ១ម៉ឺនដុល្លារ ខណៈដែល៣គូផ្សេងទៀត បានឈ្នះរង្វាន់បន្តោងខ្សែកផ្លាទីនដាំពេជ្រ ។
ម្ចាស់រង្វាន់ប្រាក់សុទ្ធ ១0,000ដុល្លារ បានឲ្យដឹងថា «ពួកយើងពិតជាសប្បាយចិត្ត និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឮគេប្រកាសឈ្មោះរបស់ខ្លួន ក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាងនៅថ្ងៃទី២១ ឧសភា កន្លងទៅ ហើយនេះជាចំណងដៃដ៏អស្ចារ្យសម្រាប់ពួកយើង»។
លោក ព្រាប សុវណ្ណ នាយកគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ុន ស្រាបៀរ លីអូបានថ្លែងក្នុងកម្មវិធីប្រគល់រង្វាន់នៅស្ថានីយ ទូរទស្សន៍ MyTV នាពេលកន្លងមកនេះថា «ជារៀងរាល់ឆ្នាំ ស្រាបៀរ លីអូ តែងតែមាន កម្មវិធីផ្តល់ចំណងដៃសុភមង្គលជូនដល់ម្ចាស់មង្គលការជានិច្ច ដើម្បីជាការថ្លែង អំណរគុណដល់អតិថិជនរបស់ខ្លួនដែលបានជ្រើសរើសយកស្រាបៀរ លីអូ សម្រាប់ថ្ងៃមង្គលរបស់ពួកគេ និងដើម្បីញ៉ាំងឲ្យកម្មវិធីមង្គលការកាន់តែសប្បាយរីករាយ»។
នេះជាលើកទី ២ សម្រាប់កម្មវិធីចាប់ឆ្នោតផ្សងសំណាងផ្តល់ចំណងដៃសុភមង្គល អាពាហ៍ពិពាហ៍ឆ្នាំ២០១៧នេះ ហើយនៅសល់ការចាប់រង្វាន់ធំចុងក្រោយម្តងទៀត នៅក្នុងខែសីហា២០១៧ ហើយ វគ្គផ្តាច់ព្រ័ត្រនោះ គឺមានរង្វាន់រថយន្ត Mazda២ ចំនួន១រង្វាន់ ដែលជារង្វាន់ធំប្រចាំឆ្នាំផងដែរ។ ដូច្នេះ សូមជាវ ស្រាបៀរ លីអូ សម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍របស់លោកអ្នក ពីព្រោះ នៅមានរង្វាន់ធំ គឺរថយន្ត Mazda និងរង្វាន់ បន្តោងខ្សែកផ្លាទីនដាំពេជ្រ ជាច្រើនរង្វាន់ទៀតកំពុងរង់ចាំលោកអ្នក។
ស្រាបៀរលីអូ ជាស្រាបៀរដ៏ល្អ និងស័ក្តិសមបំផុតសម្រាប់ពិធីអាពាហ៍ពិពាហ៍។ ដូច្នេះ សូមកុំភ្លេចជាវស្រាបៀរ លីអូ សម្រាប់ថ្ងៃពិសេសរបស់លោកអ្នក ដើម្បីទទួលបាន ចំណងដៃសុភមង្គលអាពាហ៍ពិពាហ៍ដ៏អស្ចារ្យពីស្រាបៀរ លីអូ ។
ស្រាបៀរ លីអូ ភាពរីករាយដែលអ្នកចង់បាន!