(ព្រះវិហារ)៖ ឈើគ្រញូងចំនួន៣៨០គីឡូក្រាម និងរថយន្ត Camry ហើមមួយគ្រឿង ត្រូវបានកំលាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ធ្វើការបង្ក្រាបបាន នៅល្ងាចថ្ងៃទី១០ ខែមិថុនាឆ្នាំ២០១៧ ស្ថិតនៅភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត។
លោកអនុសេនីយ៍ឯក ស៉ីន សៀប មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានឲ្យដឹងថា ប្រតិបត្តិការបង្រ្កាបរថយន្តដឹកឈើគ្រញូងនេះ គឺកំលាំងរបស់លោក៣នាក់ សហការជាមួយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត។ ជាលទ្ធផលដកហូតឈើគ្រញូងបាន៨០ដុំ ស្មើនឹង៣៨២គីឡូក្រាម និងរថយន្តកាមរីមួយគ្រឿង។
បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានប្រគល់ជូន ផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត រក្សាទុកដើម្បីចាត់ការតាមច្បាប់៕