(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថ្លែង អរគុណក្មួយៗ និងចៅយុវជន យុវតី ដែលចូលរួមថែរក្សា ការពារ សន្តិភាព របស់ប្រជាជាតិ។ នេះបើតាម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបង្ហោះឲ្យដឹងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧នេះ។
Facebook ផ្លូវការសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «អរគុណក្មួយៗ និងចៅៗយុវជនយុវតី ដែលចូលរួមថែរក្សាការពារសន្តិភាព។ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គឺក្មួយៗនិងចៅៗមានឱកាសច្រើនណាស់ក្នុងការសិក្សារៀនសូត្រនៅគ្រប់ ទីកន្លែង គ្រប់កម្រិត និងគ្រប់ជំនាញទាំងក្នុងប្រទេស និងក្រៅប្រទេស។ ពិតណាស់ គឺក្មួយៗ និងចៅៗយុវជន គឺជាទំពាំស្នងប្ញស្សី ដែលប្រទេសជាតិត្រូវការ»។
បន្ថែមពីលើនេះប្រមុខរាជដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យក្មួយៗ និងចៅៗ បន្តចូលរួមឲ្យកាន់តែសកម្មជាមួយ សម្តេច ដើម្បីកសាងប្រទេសជាតិ យើងឲ្យកាន់តែរីកចម្រើនសប្បូរសប្បាយទាំងអស់គ្នា៕