(ភ្នំពេញ)៖ អស្ចារ្យសម្រាប់ការផ្ដល់កាដូពិសេស ពីក្រុមហ៊ុន អាយវ័ន ជាក្រុមហ៊ុនធំ មានសិទ្ធិស្របច្បាប់នាំចូលនូវផលិតផល Apple មកកាន់ទីផ្សារកម្ពុជាដំបូងគេបានប្រកាសចេញនូវ កម្មវិធីពិសេសមួយទៀតហើយ សម្រាប់អតិថិជនទាំងអស់ ក្នុងឱកាសអបអរសាទរខួប១២ឆ្នាំ របស់ខ្លួនរ គឺរាល់ការជាវនូវទូរស័ព្ទ iPhone 7 និង iPhone 7 Plus គ្រប់ម៉ូឌែល នឹងទទួលបានទឹកប្រាក់ត្រឡប់ទៅវិញ ហើយនិងកាដូផ្សេងៗទៀតយ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុមហ៊ុនភ្លាមៗ ជាពិសេសនោះ គឺអតិថិជនដែលជាសមាជិក អាយវ័ន កាត តែម្តងចាប់ពីថ្ងៃទី១២-២៣មិថុនា។

លើសពីនោះ រាល់ការជាវនូវ iPhone 7 & iPhone 7 Plus គ្រប់ម៉ូឌែល ចាប់ពីថ្ងៃទី១២ ខែមិថុនា រហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ពីគ្រប់សាខារបស់អាយវ័ន អតិថិជន នឹងទទួលបាននូវសាច់ប្រាក់ត្រលប់មកវិញភ្លាមចំនួន៦៩ដុល្លារ រួមជាមួយនិងការ ថែមជូនសំបកទូរស័ព្ទ កញ្ចក់ការពារ ឌុយសំរាប់សាកតាមឡាន ទឹកថ្នាំសំអាត ខ្សែសាកទូរសព្ទ័ និងជើងស៊ីម សរុបទាំងអស់មានចំនួន៦មុខ ដែលគិតជាសាច់ប្រាក់ គឺស្មើនិង១៥៥ដុល្លារ។ ដំណឹងមួយនេះ គឺល្អបំផុតសម្រាប់ប្រិយមិត្តរបស់ iPhone ដែលមានបំណងចង់ជាវនូវទូរស័ព្ទថ្មី ព្រោះថា មិនត្រឹមតែទទួលបានប្រាក់ត្រឡប់មកវិញនោះទេ គឺថែមទាំងទទួលបាននូវកាដូជាច្រើនថែមទៀតផង។

កាន់តែពិសេសជាងនេះទៅទៀតនោះ គឺចំពោះសមាជិកអាយវ័នកាត នៅថ្ងៃទី១២នៅម៉ោង១២ថ្ងៃត្រង់ នឹងទទួលបានការផ្តល់ជូននូវកាដូថ្មីមួយបន្ថែមទៀត សំរាប់អតិថិជនចំនួន 12 នាក់ដំបូង ដោយអតិថិជនទាំងនោះ គ្រាន់តែចំណាយ១២ដុល្លារ បន្ថែមប៉ុណ្ណោះ នឹងមានសិទ្ធិអាចជ្រើសរើសផលិតផលមួយក្នុងចំណោមផលិតផល៤មុខ រួមមានដូចជា កាស Beats EP, ឧបករណ៍បំពងសំឡេង Logitech UE Roll, ឧបករណ៍បំពងសំឡេង Logitech UE Boom 2 និងកាតាបស្ពាយម៉ាក Targus មួយភ្លាម ( សូមបញ្ជាក់ថា កម្មវិធីពិសេសនេះសម្រាប់សមាជិកអាយវ័នកាត គឺមានរយៈពេល១ថ្ងៃតែប៉ុណ្ណោះ)។

សូមជំរាបថា ការផ្តល់ជូននេះ គឺធ្វើឡើងនៅសាខាក្រុមហ៊ុន អាយវ័ន ទាំង៤សាខា នៅក្នុងទីក្រុងភ្នំពេញ ដែលមានអាស័យដ្ឋានដូចខាងក្រោម គឺសាខាទីមួយ iOneCanadia ស្ថិតនៅជាន់ផ្ទាល់ដី នៃអគារពាណិជ្ជកម្មកាណាឌីយ៉ា មហាវិថីព្រះមុន្នីវង្ស កែងផ្លូវក្រមួនសរ ទូរស័ព្ទលេខ៖ 023 99 88 89, សាខាទីពីរ iOne Sovanna មានទីតាំងស្ថិតនៅជាន់ផ្ទាល់ដីផ្សារទំនើបសុវណ្ណា ទូរស័ព្ទលេខ៖ 023 99 31 81, សាខាទីបី iOne Ratana មានទីតាំងស្ថិតនៅជាន់ ផ្ទាល់ដីផ្សារទំនើបរតនាផ្លាហ្សារ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ទូរស័ព្ទលេខ៖ 023 88 31 01 ហើយ និងសាខាទីបួន គឺ iOne Service Center ដែលមានទីតាំងជាន់ទី 4 អគារលេខ 25 មហាវិថីម៉ៅសេទុងជាប់នឹងស្ថានទូតឡាវ ទូរស័ព្ទលេខ៖`` 023 99 75 75៕

សូមអញ្ជើញរួសរាន់ឡើងនេះជាឱកាសមួយដ៏ល្អបំផុត!!!