(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា ម្ចាស់រថយន្តបាឡែន ស្លាកលេខ ភ្នំពេញ 2AM-2762 ដែលបើកប៉ះគេហើយ ដកកាំភ្លើងបាញ់គំរាម គឺមានតួនាទីជានាយរងការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងជាកូនប្រុសរបស់មន្ត្រីជាន់ខ្ពស់មួយរូបផងដែរ។

ពាក់ព័ន្ធនឹងករណីនេះដែរ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ក្រោយស្រាវជ្រាវឃើញអត្តសញ្ញាណ ជនល្មើសជាម្ចាស់រថយន្ត ដែលបើកប៉ះគេហើយ ដកកាំភ្លើងបាញ់គំរាមគេនោះ, ភ្លាមៗលោកបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច ចុះស្វែងរកចាប់ខ្លួនជនល្មើស ដែលមានផ្ទះនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍បញ្ជាក់ទៀតថា ពេលកម្លាំងសមត្ថកិច្ចរបស់លោក ទៅដល់ផ្ទះជនល្មើស គឺរូបគេមិននៅផ្ទះឡើយ ពោលគឺបានគេចខ្លួនបាត់។ ប៉ុន្តែទោះជាយ៉ាងលោកបានបញ្ជាឲ្យ កម្លាំងនគរបាលមានសមត្ថកិច្ច តាមស្រាវជ្រាវស្វែងរកចាប់ខ្លួន ជនល្មើសមកដាក់ទោសតាមច្បាប់ឲ្យខាងតែបាន។

លោកបានថ្លែងយ៉ាងដូច្នេះថា «ក្រោយស្រាវជ្រាវរកឃើញអត្តសញ្ញាណ របស់ម្ចាស់រថយន្តបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AM-2762 ដែលបើកប៉ះគេហើយ ដកកាំភ្លើងបាញ់គំរាមគេទៀតនោះ ខ្ញុំបានបញ្ជាឲ្យកម្លាំងនគរបាល ចុះទៅផ្ទះរបស់ជនសង្ស័យនៅខណ្ឌច្បារអំពៅ ប៉ុន្តែពេលទៅដល់ គឺរូបគេមិននៅផ្ទះឡើយ។ ទោះជាយ៉ាងណាខ្ញុំបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច តាមចាប់ខ្លួនជនល្មើស បញ្ជូនទៅតុលាការឲ្យបាន»

សូមជំរាបថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១៧៖៥៨នាទី មានករណីដ៏សាហាវមួយបានកើតឡើងនៅ នៅតាមបណ្តោយផ្លូវជាតិលេខ១​ ជិតបុរីប៉េងហួតបឹងស្នោរ​ ដោយរថយន្តបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AM-2762 មួយគ្រឿង ក្នុងទិសដៅស្របគ្នា បានជិះវ៉ាខាងស្តាំ ហើយប៉ះជាមួយរថយន្តមួយគ្រឿងទៀតមិនព្រមឈប់ បែរជាបង្អង់ល្បឿន បើកញ្ចក់រថយន្តបាញ់មួយគ្រាប់គម្រាម និងបើករត់គេចខ្លួនបាត់។

យោង​តាម ​Facebook ​មួយ​ដែល​ទំនងជា​មិត្តភក្តិ​របស់​ជ​នរ​ងរ​គ្រោះ ​បាន​បង្ហោះ​ទាំង​វិ​ដេ​អូ ​និង​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា៖ ​«​ប្អូនស្រី​ម្នាក់​កំពុង​បើករថយន្ត ​ត្រូវ​ជន​ដៃដល់​ជែង​រថយន្ត​មក​ប៉ះ​ហេីយ​បាញ់​មួយ​គ្រាប់​គំរាម ​នឹង​រត់បាត់​ស្រមោល​ដោយ​សុ​វត្តិភាព ​ខណៈនេះ​គាត់​មានការ​ភ័យខ្លាច​ណាស់ ​គាត់​ស្នើសុំ​ឲ្យ​ខ្ញុំ​ជួយ​បង្ហោះ​ដើម្បី​រក​យុត្តិធម៌​ជូន​គាត់​សម្ដី​គាត់​។ ​នៅ​ថ្ងៃទី១០ខែមិថុនា ​ឆ្នាំ២០១៧ ​វេលា​ម៉ោង១៧៖​៥៨នាទី​ ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១​ ​ជិត​បុរី​ប៉េង​ហួត​បឹង​ស្នោ​រ​ ​មាន​ឡាន​បាឡែន​ពណ៌ទឹកមាស​ ​ពាក់​ស្លាក​លេខ​​ភ្នំពេញ ​2AM​-​2762​ ​មួយ​គ្រឿង​បើកបរ​ដោយ​ជន​មិន​ស្គាល់​មុខ​ ​ទិសដៅ​ស្របគ្នា​ ​បាន​ជិះ​មក​វ៉ា​ខាងស្តាំ​ដៃ​ហើយ​បុក​កញ្ចក់ឡាន​ខ្ញុំ​ ​ពេលនោះ​ខ្ញុំ​បាន​ជិះ​តាម​ហើយ​ស៊ីផ្លេ​ឲ្យ​គាត់​ឈប់​​ដោះស្រាយ ​តែ​ឡាន​នោះ​បែរជា​បង្អង់​ល្បឿន​ ​បើក​កញ្ចក់ឡាន ​ហើយ​បាញ់​មួយ​គ្រាប់​បំរុង​សម្លាប់​តែម្តង​ ​សំណាង​ហើយដែល​មិន​ត្រូវ​ ​បន្ទាប់មក​ឡាន​នោះ​ក៏​អែប​ស្តាំ​ហើយ​អ្នកបើកបរ​ចេញ​មក​ក្រៅ​កាន់​កាំភ្លើង​ជាប់នឹង​ដៃ​​រង​ចាំ​ឡាន​ពួក​ខ្ញុំ​ដែរ ​អែប​ស្តាំ​ឈប់​នៅ​ក្រោយ​ឡាន​របស់​ជន​បង្កហេតុ​ ​ដោយសារតែ​ភាព​ភ័យខ្លាច​ពេក ​ពួក​ខ្ញុំ​ក៏​បក​ឡាន​ថយក្រោយ​​ដើម្បី​រក​ទីតាំង​សុវត្ថិភាព​ ​គ្រប់​សកម្មភាព​ទាំងអស់​មាននៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​​ជា​ភស្តុតាង​ ​ហេតុអ្វី​ជីវិត​មនុស្ស​នៅ​ស្រុកខ្មែរ​ពិតជា​គ្មាន​តំលៃ​មែន​​ទេ​?​ ​«​បើ​ចាប់​មិនបាន​ទៀត ​ឈប់​ធ្វើ​ប៉ូលី​សហើយ​ទៅ​ធ្វើស្រែ​ចុះ​»​៕