Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភរិយាលោក ហ៊ុន ម៉ានិត ដឹកនាំក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋស្រុកគូលែន ខេត្តព្រះវិហារ

11-06-2017 12:05

(ព្រះវិហារ)៖ លោកស្រី ឌី សុខីទីឃាយុកោ ភរិយាលោក ហ៊ុន ម៉ានិត នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមវេជ្ជសាស្ត្រស​ម្តេចតេជោ ចុះពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ រស់នៅភូមិឈូក ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧នេះ។

ការពិនិត្យជំងឺនៅពេលនេះ រួមមានពិនិត្យជំងឺទូទៅ ពិនិត្យរោគស្ត្រី វះកាត់តូច ឆ្លុះអេកូសាស្ត្រ ពិនិត្យធ្មេញ ចែកវ៉ែនតា និងចែកឱសថ ហើយក៏មានទទួលការបរិភោគ អាហារថ្ងៃត្រង់រួមគ្នាប្រកបដោយក្តីរីករាយ និងស្និតស្នាល។

នៅក្នុងឱកាសនោះ លោកស្រី ឌី សុខីទីឃាយុកោ ក៏បានចែកជូនរទេះរុញដល់ជនពិការ និងកាតាបសម្រាប់ដាក់សំភារៈ​សិក្សាដល់សិស្សផ​ង​ដែរ។

សកម្មភាពខាងលើនេះ ក៏មានការអមដំណើរដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងក្រុមការងារជាច្រើនរូបទៀត។

លោកស្រី ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត បានក៏បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចតែងគិតគូរជានិច្ច អំពីសុខទុក្ខ និងការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ។

លោកស្រីបានបន្តថា ចំពោះក្រុមវេជ្ជសាស្ត្រសម្តេចតេជោ គឺបង្កើតឡើងសំរាប់ភ្យាបាលជំជឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនប្រកាន់គណបក្សនយោបាយឡើយ។

ជាមួយគ្នានោះដែរ លោកស្រីដែលជាភរិយារបស់ លោក ហ៊ុន ម៉ានិត ក៏បានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យដែល យកអស់កំលាំងកាយចិត្តព្យាបាលជំងឺ ជូនបងប្អូនប្រជាពលរដ្ឋយើង៕