(វៀតណាម)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧នេះ បានដឹកនាំប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំ «ការការពារសន្តិសុខ និងរក្សាសុវត្ថិភាព» នៅប្រទេសវៀតណាម។
កិច្ចប្រជុំស្តីពី «ការការពារសន្តិសុខ រក្សាសុវត្ថិភាព ក្នុងពិធីរំលឹកខួប៤០ឆ្នាំ ទិវានៃការចងចាំនៃដំណើរឆ្ពោះ ទៅការផ្តួលរំលំរបបប្រល័យពួជសាសន៍ ប៉ុល ពត» ធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈប្រតិភូ កងយោធពលេខមរភូមិន្ទ និងលោក ជិន ឌឿន អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម។
កិច្ចប្រជុំនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ នាយទាហាន នៃកងយោធពលេខមរភូមិន្ទ និងនាយទាហាន នៃកងទ័ពប្រជាជនវៀតណាមជាច្រើនរូបផងដែរ៕