(ភ្នំពេញ)៖ នៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៧ ពោលចាប់ពីខែមករា ដល់ខែឧសភា កម្ពុជាបាននាំចេញអង្ករ ទៅកាន់ទីផ្សារបរទេស បានជិត២៦ម៉ឺនតោន កើនឡើង១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើតានតួលេខផ្លូវការ របស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ។
ខាងក្រោមនេះជាប្រទេសទាំង១០ ដែលនាំចូលអង្ករច្រើនជាងគេ ក្នុងរយៈពេល៥ខែដើមឆ្នាំ៖
១៖ ចិន ចំនួន៨៨,៧៦៩តោន
២៖ បារាំង ចំនួន៣៣,៤៥៩តោន
៣៖ ប៉ូឡូញ ចំនួន២៣,០៣៦តោន
៤៖ អង់គ្លេស ចំនួន២០,៦២២តោន
៥៖ ហូឡង់ ចំនួន១២,៩២៣តោន
៦៖ ប៊ែលហ្ស៉ិក ចំនួន៩,៤២៣តោន
៧៖ ឆែក ចំនួន៨,៨៤៦តោន
៨៖ ហ្គាបុន (Gabon) ចំនួន៧,៦២៣តោន។
៩៖ ម៉ាឡេស៉ី ចំនួន៦,៨៦៥តោន
១០៖ អ៉ីតាល៉ី ចំនួន៦,១៨៣តោន។
សូមជម្រាបថា អង្កររបស់កម្ពុជាបាននាំចេញ ទៅកាន់ប្រទេសជិត៦០នៅលើពិភពលោក ខណៈក្រុមហ៊ុននាំចេញអង្ករ មានចំនួនជាង៧០ក្រុមហ៊ុន។ ឆ្នាំ២០១៦ កម្ពុជាបាននាំចេញអង្ករចំនួនជាង៥៤ម៉ឺនតោន៕