(ភ្នំពេញ)៖ មានករណីដ៏សាហាវមួយបានកើតឡើងនៅ នៅតាមបណ្តោយផ្លូវជាតិលេខ១​ ជិតបុរីប៉េងហួតបឹងស្នោរ​ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១៧៖៥៨នាទី ដោយរថយន្តបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AM-2762 មួយគ្រឿង ក្នុងទិសដៅស្របគ្នា បានជិះវ៉ាខាងស្តាំ ហើយប៉ះជាមួយរថយន្តមួយគ្រឿងទៀតមិនព្រមឈប់ បែរជាបង្អង់ល្បឿន បើកញ្ចក់រថយន្តបាញ់មួយគ្រាប់គម្រាម និងបើករត់គេចខ្លួនបាត់។

យោងតាម Facebook មួយដែលទំនងជាមិត្តភក្តិរបស់ជនរងរគ្រោះ បានបង្ហោះទាំងវិដេអូ និងខ្លឹមសារយ៉ាងដូច្នេះថា៖ «ប្អូនស្រីម្នាក់កំពុងបើករថយន្ត ត្រូវជនដៃដល់ជែងរថយន្តមកប៉ះហេីយបាញ់មួយគ្រាប់គំរាម នឹងរត់បាត់ស្រមោលដោយសុវត្តិភាព ខណៈនេះគាត់មានការភ័យខ្លាចណាស់ គាត់ស្នើសុំឲ្យខ្ញុំជួយបង្ហោះដើម្បីរកយុត្តិធម៌ជូនគាត់សម្ដីគាត់។ នៅថ្ងៃទី១០ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១៧៖៥៨នាទី​ នៅតាមបណ្តោយផ្លូវជាតិលេខ១​ ជិតបុរីប៉េងហួតបឹងស្នោរ​ មានឡានបាឡែនពណ៌ទឹកមាស​ ពាក់ស្លាកលេខ​ភ្នំពេញ 2AM-2762​ មួយគ្រឿងបើកបរដោយជនមិនស្គាល់មុខ​ ទិសដៅស្របគ្នា​ បានជិះមកវ៉ាខាងស្តាំដៃហើយបុកកញ្ចក់ឡានខ្ញុំ​ ពេលនោះខ្ញុំបានជិះតាមហើយស៊ីផ្លេឲ្យគាត់ឈប់​ដោះស្រាយ តែឡាននោះបែរជាបង្អង់ល្បឿន​ បើកកញ្ចក់ឡាន ហើយបាញ់មួយគ្រាប់បំរុងសម្លាប់តែម្តង​ សំណាងហើយដែលមិនត្រូវ​ បន្ទាប់មកឡាននោះក៏អែបស្តាំហើយអ្នកបើកបរចេញមកក្រៅកាន់កាំភ្លើងជាប់នឹងដៃ​រងចាំឡានពួកខ្ញុំដែរ អែបស្តាំឈប់នៅក្រោយឡានរបស់ជនបង្កហេតុ​ ដោយសារតែភាពភ័យខ្លាចពេក ពួកខ្ញុំក៏បកឡានថយក្រោយ​ដើម្បីរកទីតាំងសុវត្ថិភាព​ គ្រប់សកម្មភាពទាំងអស់មាននៅក្នុងកាមេរ៉ាសុវត្ថិភាព​ជាភស្តុតាង​ ហេតុអ្វីជីវិតមនុស្សនៅស្រុកខ្មែរពិតជាគ្មានតំលៃមែន​ទេ?
«បើចាប់មិនបានទៀត ឈប់ធ្វើប៉ូលីសហើយទៅធ្វើស្រែចុះ»៕

សូមទស្សនាវិដេអូនៅពេលកើតហេតុ៖