(ឧត្តរមានជ័យ)៖ ឈើប្រភេទលេខ២ ត្រូវបានគេកត់សំគាល់ឃើញថា មានការដឹកជញ្ជូនចេញរាល់យប់ តាមរថយន្តប្រភេទយីឌុប ឬរថយន្តពណ៌ត្រេអ៉ី កាត់ស្រុកត្រពាំងប្រាសាទ មកស្រុកអន្លង់វែង ឆ្ពោះទៅខេត្តកាន់ខេត្តឧត្តរមានជយ័ និងហួសទៅដាក់តាមដេប៉ូនានា ក្នុងខេត្តបន្ទាយមានជយ័។

សមត្ថកិច្ចមួយរូប នៅស្រុកអន្លង់វែងបាននិយាយថា រៀងរាល់យប់មានរថយន្តប្រភេទយីឌុប ដឹកឈើ២ទៅ៣គ្រឿង ឆ្លងកាត់ស្រុកអន្លង់វែង ឆ្ពោះទៅខេត្តឧត្តរមានជ័យ ដោយមិនមានសមត្ថកិច្ចណាសួរនាំរកឯកសារនោះទេ ហើយរថយន្តនីមួយៗ ផ្ទុកឈើចាប់ពី៤០ទៅ៥០ម៉ែត្រគូប ដែលចំនួននៃការផ្ទុកនេះ ទោះបីជាមានច្បាប់ (ប៉េសេ) យ៉ាងណាក៏ខុសច្បាប់ដែរ ព្រោះវាដឹកលើសទំងន់ ធ្វើឲ្យផ្លូវជាតិនៅកន្លែងខ្លះ នៅក្នុងខេត្តឧត្តរមានជ័យរងការស្រុត ខូចខាតជាបណ្តើរៗ។

សមត្ថកិច្ចបានបន្តថា ឈ្មួញដែលដឹកឈើនេះ ឈ្មោះឆាយ គឺជាឈ្មួញឈើវយ័ក្មេងដុះស្លែ ហើយឈើដែលគេដឹកនេះ គឺគេប្រមូលក្នុងទឹកដីត្រពាំងប្រាសាទ ដែលគេសង្សយ័ថា ឈ្មួញឈើរូបនេះ មានឃ្លាំងមួយកន្លែង ស្រុកត្រពាំងប្រាសាទ ហើយឈើទៀតសោធ គឺឈ្មោះ ឆាយ ប្រមូលទិញតាមរទេះគោប្រជាពលរដ្ឋ ប្រមូលដាក់ឃ្លាំង រួចលើកដាក់រថយន្តធំៗ ដឹកលក់នៅខេត្តបន្ទាយមានជយ័។

សមត្ថកិច្ចបន្តថា រថយន្តដឹកឈើរបស់ឈ្មោះ ឆាយ នេះ គ្មានសមត្ថកិច្ចហ៊ានបង្ក្រាបនោះទេ ដោយគេមានមន្ត្រីថ្នាក់ធំៗនៅពីក្រោយ ចំពោះសមត្ថកិច្ចជំនាញ ក៏ដូចជាសមត្ថកិច្ចផ្សេងៗទៀត គឺគេបង់ប្រចាំខែ មិនដែលរំលងនោះទេ។

លោក ខន ខែម នាយសង្កាត់រដ្ឋបាលព្រៃឈើអន្លង់វែង មិនអាចសុំការបំភ្លឺបានទេ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ដោយទូរសព្ទ័មិនអាចទាក់ទងបាន។

ដោយឡែកនាយខណ្ឌ័រដ្ឋបាលព្រៃឈើ ឧត្តរមានជយ័ លោក គង់ សាវរឹទ្ធ បានបញ្ជាក់តាមទូរសព្ទ័ថា លោកមិនស្គាល់ឈ្មោះ ឆាយ ទេ គ្រាន់តែធ្លាប់ឮ ហើយមិនក៏មានឈើចេញរាល់យប់ដែរ មានយូរៗម្តង គេដឹកយកទៅធ្វើផ្ទះឲ្យគ្រួសារអតីតយុទ្ធជនទេ៕