(សេប៉ាង)៖ ជាថ្មីម្ដងទៀត ក្រុមហ៊ុនអាកាសចរណ៍ AirAsia នាថ្មីៗនេះ បានឈ្នះពានរង្វាន់ចំនួន២ នៅក្នុងកម្មវិធីប្រារព្ធពានរង្វាន់ World Travel Awards ប្រចាំឆ្នាំ២០១៧ សម្រាប់តំបន់អាស៊ី និងអាស៊ីអូស្ត្រាលី ដោយក្នុងនោះមានពានរង្វាន់អាកាសចរណ៍តម្លៃទាបលើកទី៥ និងពានរង្វាន់ Cabin Crew សម្រាប់អាកាសចរណ៍តម្លៃទាប ប្រចាំអាស៊ី។ ពានរង្វាន់នេះ ត្រូវបានបង្ហាញនិងប្រគល់ជូន នៅក្នុងកម្មវិធីមួយនៅឯសណ្ឋាគារ Kempinski ក្នុងក្រុងសៀងហៃ ប្រទេសចិន។ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុន AirAsia។
ពានរង្វាន់នេះ ត្រូវបានជ្រើសរើសដោយការបោះឆ្នោតចេញពីភ្នាក់ងារអាជីព ដឹកអ្នកដំណើរ និងទេសចរណ៍ទូទាំងសកលលោក ដោយទទួលស្គាល់ ចំពោះកិច្ចខិតខំ បម្រើសេវាកម្មដ៏ល្អវិសេស ហើយបាននាំមុខនូវអាកាសចរណ៍ស៊ីវិលមួយចំនួនទៀត ដូចជា Air India Express, Firefly, GoAir, JetKonnect, JetStar Airways, Lucky Air, Nok Air, Scoot, SpiceJetនិង West Air ។
សហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន AirAsia Group លោក Tony Fernandes បានថ្លែងថា «ពានរង្វាន់នេះ ជាជ័យជំនះពិសេសសម្រាប់យើងខ្ញុំ ចំពោះការទទួលស្គាល់ នូវកិច្ចប្រឹងប្រែងរបស់យើង ដែលជានិច្ចជាកាល ធ្វើឱ្យប្រសើរឡើង ហើយយើងខ្ញុំប្ដេជ្ញាដើម្បីឱ្យកាន់តែប្រសើរឡើង។ ឆ្នាំនេះយើងខ្ញុំផ្ដោតលើ ការកែលម្អប្រព័ន្ធត្រួតពិនិត្យច្រកចូល ដើម្បីបង្កភាពកាន់តែងាយស្រួលសម្រាប់ដំណើរការទាំងមូល»។ លោកបន្ថែមថា «វាពិតជាពិសេសណាស់ចំពោះការឈ្នះនូវរង្វាន់ Cabin Crew ហើយនេះ បញ្ជាក់ថាវាចេញមកពីកិច្ចខិតខំរបស់ពួកគេ។ និយាយសាមញ្ញពួកគាត់មានភាពកក់ក្ដៅជាក្រុមពិសេសនិងល្អបំផុតនិងប្រាកដនិយម»។
លោក Kathleen Tan ប្រធានអភិបាលប្រចាំអាស៊ីខាងជើង បានបញ្ជាក់ថា «យើងពិតជាមានកិត្តិយសក្នុងការទទួលបាននូវពានរង្វាន់ចំនួនពីរនេះ។ អស់រយៈពេល ៦ឆ្នាំមកនេះយើងបានស្ដាប់នូវភ្ញៀវរបស់យើង និងកំណត់ឡើងវិញនូវទស្សនៈវិស័យរបស់យើងខ្ញុំ ចំពោះការធ្វើដំណើរតម្លៃទាប។ យើងបានបន្តរហូតនូវការធានាថា យើងផ្ដល់នូវសេវាកម្មតែមួយគត់ ដែលរៀបរាប់ល្អបំផុត អំពីបដិសណ្ឋារកិច្ច នៃប្រជាជាតិក្នុងតំបន់អាស៊ាន»។
កម្មវិធីរៀបចំពានរង្វាន់ World Travel Awards ជាកម្មវិធីប្រគល់ពានរង្វាន់ដ៏ធំបំផុត និងមានអ្នកចូលរួមច្រើន ក្នុងវិស័យឧស្សាហកម្មទេសចរណ៍និងសកល។ កម្មវិធីនេះ ត្រូវបានត្រូវបានបង្កើតឡើង និងទទួលស្គាល់ចាប់តាំងពីឆ្នាំ១៩៩៣ ពានរង្វាន់ និងការអបអរនូវសមិទ្ធផល មានច្រើនវិស័យសំខាន់ៗ រាប់បញ្ចូលតាំងពី វិស័យធ្វើដំណើរ ឧស្សាហកម្ម ទេសចរណ៍ និងបដិសណ្ឋារកិច្ច ឥឡូវនេះយីហោ World Travel Awards ត្រូវបានទទួលស្គាល់ជាសកល ក្នុងនាមអ្នកជោគជ័យ ក្នុងឧស្សាហកម្មដ៏ធំបំផុតប្រចាំឆ្នាំ៕