(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ស្រាបៀរថៃហ្គ័រ (Tiger Beer) នឹងរៀបចំកម្មវិធីចាប់ឆ្នោតលើកទី១ រដូវកាលថ្មី ឆ្នាំ២០១៧ នៅស្ថានីយទូរទស្សន៍ PNN ដែលផ្សាយផ្ទាល់ នៅវេលាម៉ោង៨ដល់១០យប់ ដើម្បីផ្តល់រង្វាន់ជូនដល់ គូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវស្រាបៀរ Tiger ក្នុងកម្មពិធីអាពាហ៍ពិពាហ៍ របស់ស្រាបៀរ Tiger របស់ខ្លួន។
កម្មវិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរ Tiger ឆ្នាំ២០១៧ រដូវកាលថ្មីនេះ ដែលរៀបចំការចាប់ឆ្នោតដែលមានការចូលរួម សម្តែងកម្សាន្ត សប្បាយរីករាយ ពីតារាចម្រៀងល្បីឈ្មោះនៅកម្ពុជា ជាច្រើនរូបដូចជា៖ កញ្ញា ពេជ្រ សោភា, លោក Step, កញ្ញា វី ឌីណែត និង ក្រុម 4 NIX Girl band (K-POP)។
កម្មវិធីនេះធ្វើឡើងសម្រាប់តែ អតិថិជនដែលបានជាវស្រាបៀរ Tiger សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ សម្រាប់ការចាប់ឆ្នោតលើកទី១រដូវកាលថ្មីនេះ ស្រាបៀរ Tiger នឹងមានរង្វាន់ជាច្រើនដូចជា៖ IPhone 7 ចំនួន៣រង្វាន់ ទូរទស្សន៍ Smart TV ចំនួន៣រង្វាន់ និងទូរទឹកកកចំនួន៥រង្វាន់។
តើគូស្វាមីភរិយារូបណាខ្លះ ដែលជាម្ចាស់រង្វាន់ទាំងនោះ? កុំភ្លេចចូលរួមទស្សនា និងតាមដានទាំងអស់គ្នា!!!
ឆ្លុះបញ្ចាំងប្រណិតភាពនៃអាពាហ៍ពិពាហ៍ ជាមួយស្រាបៀរថៃហ្គ័រ ដើម្បីឈ្នះរថយន្តស៊េរីទំនើប AUDI Q5 2016 ដ៏ថ្មីសន្លាង! ពិសាដោយការទទួលខុសត្រូវ៕