Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គម្រោង ដឹ ផាក លែន ៥៩៨ ហ៊ុមព័ទ្ធ​ដោយតំបន់​សេដ្ឋកិច្ច​មានសក្តានុពលខ្ពស់

10-06-2017 11:48

(ភ្នំពេញ)៖ គម្រោងថ្មីរបស់ក្រុមហ៊ុន ជីប ម៉ុង លែន គឺ ដឹ ផាក លែន ៥៩៨ ដែលនឹងសម្ពោធលក់ជាផ្លូវការនាពេល​ឆាប់ៗខាងមុខនេះ ស្ថិតនៅក្បែរសាលារៀនអន្តរជាតិ ផ្សារទំនើប ធនាគារ និងភោជនីយដ្ឋាន ព្រមទាំងហាងកាហ្វេយ៉ាងច្រើន។

អ្នករស់នៅក្នុងគម្រោង ដឹ ផាក លែន ៥៩៨ នេះអាចទិញឥវ៉ាន់នៅផ្សារទំនើប Aoen Mall II និងផ្សារទំនើប Macro Mall ដែលនឹងបើកលក់នាពេលឆាប់ៗខាងមុខ នៅក្បែរនោះ ដោយធ្វើដំណើរតាមផ្លូវ៥៩៨ (ផ្លូវឯកឧត្តមជាសុផារ៉ា) ចម្ងាយប្រហែលបីគីឡូម៉ែត្រប៉ុណ្ណោះពីគម្រោង។

ក្រៅពីផ្សារទំនើប សាលារៀនលំដាប់អន្តរជាតិមានដូចជា Learning Jungle Toul Kork Elementary Campus នៅលើផ្លូវ៥៩៨, សាលា Australian International School Phnom Penh នៅលើផ្លូវអង្គរ និងសាកលវិទ្យាល័យ American University of Phnom Penh នៅតាមបណ្ដោយផ្លូវ៥៩៨នោះដែរ ក៏នៅចម្ងាយតិចជាងបីគីឡូម៉ែត្រ ពីគម្រោង ដឹ ផាក លែន ៥៩៨។ លើសពីនេះ គេអាចប្រើប្រាស់សេវាកម្មធនាគារ ដែលមាននៅក្បែរនោះ មជ្ឈមណ្ឌលវាយកូនហ្គោល ហាងកាហ្វេ ភោជនីយដ្ឋាន មន្ទីរពេទ្យ សាលារៀនរដ្ឋ និងស្ថាប័នរដ្ឋជាច្រើនទៀត។

គម្រោង ដឹ ផាក លែន ៥៩៨ នឹងសាងសង់លំនៅឋានប្រាំមួយប្រភេទគឺ វីឡាឃ្វីន, វីឡាឃ្វីនប្រភេទ A, វីឡាភ្លោះ, វីឡាកូនកាត់ប្រភេទ A, វីឡាកូនកាត់ប្រភេទ B, និងហ្សប់ហោស៍ ព្រមទាំងក្លឹបហាត់ប្រាណ និងហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងផងដែរ។ គម្រោងថ្មីរបស់ក្រុមហ៊ុន ជីប ម៉ុង លែន នេះស្ថិតនៅចំគោលដៅនៃគម្រោងអភិវឌ្ឍជាច្រើន ដែលកំពុងរីកដុះដាលដូចផ្សិត៕