ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ចូលរួមប្រជុំនៅប្រទេសចិនរយៈពេល៤ថ្ងៃ
10-06-2017 11:21
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧នេះ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូនៃសមាជិក គណៈកម្មាធិការអចិន្ត្រៃយ៏ គណបក្សប្រជាជនកម្ពុជា ទៅចូលរួមកិច្ចប្រជុំរវាងគណបក្សនយោបាយ អង្គការក្រៅរដ្ឋាភិបាល អ្នកប្រាជ្ញា អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ កិច្ចប្រជុំនៃបណ្តាប្រទេសប៊្រិដ លើកទី១ ដែលប្រព្រឹត្តទៅនៅទីក្រុងហ្វាងចូវ ខេត្តហ្វូចៀង ប្រទេសចិន ចាប់ពីថ្ងៃទី១០ដល់ ថ្ងៃទី១៤ មិថុនា ឆ្នាំ២០១៧។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមប្រធានបទ «គតិបណ្ឌិតរួមគ្នា និងការខិតខំប្រឹងប្រែងឆ្ពោះទៅរកការអភិវឌ្ឍរួម និងអនាគតដ៏ត្រចះត្រចង់»។
បន្ថែមពីនេះ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នឹងឡើងថ្លែងសុន្ទរកថា គន្លឹះចែករំលែកបទពិសោធន៍ ដឹកនាំគណបក្សប្រជាជនកម្ពុជា ដល់គណៈប្រតិភូចំនួន២០០ ក្នុងវេទិកានៅប្រទេសចិន៕