(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង ៧៖០០នាទីយប់)។ លោក លឹម ជាវុត្ថា, លោក ពេជ្រ ប៊ុនសាយ, កញ្ញា​ ឆេង សូរិយា, កញ្ញា សំ ស្រីនីត, អាន សុគន្ធធារ៉ា, លោក ហួន លីហួ, លោក សៀរ សៀកឡេង រាយការណ៍ព័ត៌មានទាំងនេះ៖

* ព័ត៌មានជាតិ (Cambodia News)
១៖ ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ បញ្ចប់តំណែងលោក ញឹក ប៊ុនឆៃ ជាទីប្រឹក្សារាជរដ្ឋាភិបាល
២៖ រាជរដ្ឋាភិបាលកម្ពុជា ផ្តល់វិភាគទាន ១០ម៉ឺនដុល្លារ ដើម្បីរំលែកទុក្ខលំបាកប្រទេសស្រីលង្កា កំពុងជួប គ្រោះធម្មជាតិ
៣៖ សម្តេចតេជោ ហ៊ុន សែន អរគុណប្រជាពលរដ្ឋ ដែលគាំទ្រ សម្តេចឥតងាករេ ដើម្បីបន្តការ អភិវឌ្ឍកម្ពុជាឲ្យ រីកមច្រើន សម្បូរសប្បាយ
៤៖ កងទ័ពមួកខៀវកម្ពុជា រងការវាយប្រហារជាថ្មីម្តងទៀត នៅអាហ្រ្វិកកណ្តាល ប៉ុន្តែពុំមានអ្នកស្លាប់ និងរបួសទេ
៥៖ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៣ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាប្រទេសមាន សុខសន្តិភាពបំផុត សម្រាប់ឆ្នាំ២០១៧
៦៖ ក្រោយបើកសវនាការលើសំណុំរឿងមុនអង្គសេចក្តី លើដីកាឃុំខ្លួន លោក គឹម សុខ, តុលាការ កំពូលសម្រេច នឹងប្រកាសសាលដីកា នៅថ្ងៃទី២៣ ខែមិថុនាខាងមុខនេះ
៧៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ច្រានចោលការលើកឡើងថា និយោជករោងចក្រ ៦ជាន់រើសអើង និងបញ្ឈប់ការងារសហជីព
៨៖ គ.ជ.ប បង្កើតក្រុមការងារ ៤ក្រុម ដើម្បីត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធការបោះឆ្នោត
៩៖ ២ឆ្នាំហើយ ការបង់ថ្លៃសំរាមមិនទាន់ដកចេញពីវិក្កយបត្រអគ្គិសនីនោះទេ, អគ្គនាយកអគ្គិសនីកម្ពុជា អំពាវនាវឲ្យក្រសួងពាក់ព័ន្ធពន្លឿនការងារនេះ
១០៖ លោក កែវ រតនៈ អះអាងថា តាំងពីឆ្នាំ២០០៨មក អគ្គិសនីកម្ពុជា គ្មានគោលការណ៍ផ្ដាច់ភ្លើងរបស់ពលរដ្ឋនៅ ពេលបងប្អូនប្រជាពលរដ្ឋមិនបង់ថ្លៃសំរាមនោះទេ
១១៖ រយៈពេល៥ខែ ដើមឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិ បានប្រមាណ១,០០០លានដុល្លារ !
១២៖ កម្លាំងនគរបាលខេត្តសៀមរាប ឆ្មក់ចូលបង្ក្រាបជនជាតិចិន៦នាក់ ដែលកំពុងបើកល្បែងតាមអនឡាញ ក្នុងសណ្ឋាគារ «ហ្គោលឌីយ៉ាណា»

* ព័ត៌មានអន្តរជាតិ (World News)
១៖ គណបក្សអភិរក្សនិយមរបស់ «លោកស្រី Theresa May ឈ្នះការបោះឆ្នោតមុនអាណត្តិនៅអង់គ្លេស» តែបាត់បង់សំឡេងភាគច្រើនដាច់ខាត!
២៖ បណ្តាញសារព័ត៌មានដ៏ធំ Al Jazeera របស់ប្រទេសកាតា កំពុងស្ថិតក្រោមការវាយប្រហារព័ត៌មានវិទ្យា លើគ្រប់ប្រព័ន្ធ វែបសាយ និង​បណ្តាញ​សង្គមទាំងអស់
៣៖ ទីបំផុត «ព្រះចៅអធិរាជប៉ុន Akihito អាចដាក់រាជ្យដោយស្របច្បាប់បានហើយ» ដែលជារឿងមិនធ្លាប់មានជាង ២០០ឆ្នាំមកនេះ!