(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រគល់ម៉ូតូចំនួន១៦គ្រឿង ជូនដល់មន្រ្តីអនុវត្តគម្រោងបែកចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងដំណាក់កាលទី២ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា កំពុងត្រូវបានអនុវត្តនៅក្នុងភូមិព្រៃធំ ឃុំរស្មីសាមគ្គី
ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧។
លោក វ៉ី សំណាង បានថ្លែងថា គម្រោងមានរយៈពេល៥ឆ្នាំ អនុវត្តក្នុងគោលំណងលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែល ជាអ្នកទទួលបានដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល ដើម្បីឲ្យកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ឲ្យស្របទៅតាមយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាទីណាមានការលំបាកទីនោះមាន គណបក្សប្រជាជនកម្ពុជា ដោយមិនបណ្តោយឲ្យប្រជាជនស្លាប់ដោយសារអត់ឃ្លាន និងខ្លះដីបង្កបង្កើនផលសម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃនោះឡើយ។
លោក វ៉ី សំណាង បានបន្តថា ក្នុងនាមខ្ញុំជាអាជ្ញាធរខេត្ត ដូចជាឪពុកម្តាយ ត្រូវតែគិតគូសុខទុករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយមិនគិត ពីការនឿយហត់នោះឡើយ។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តែងតែជួយសម្រាលទុកលំបាករបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់ និន្នាកានយោបាយ ជាតិសាសន៍ សាសនានោះទេ ឲ្យទីណាមានទុក្ខលំបាកទីនោះមានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។
អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ការផ្តល់ម៉ូតូ និងសម្ភារៈប្រើប្រាស់មួយចំនួនដល់ក្រុមការងារគម្រោង បែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចមានពីដំណាក់កាលហើយ ដោយថ្នាក់ដឹកនាំមិនដែនបានសន្យាអ្វីនោះទេ គឺធ្វើឲ្យឃើញជាក់ស្តែងតែម្តង មិនដូចគណបក្សប្រឆាំងមួយចំនួនបានតែសន្យាខ្យល់ តែមិនបានធ្វើអ្វីសូម្បីតែបន្តិចដើម្បីប្រទេសជាតិ និងប្រពលរដ្ឋគឺគិតតែនាំគ្នារិះគន់មិនជួយធ្វើ៕