(ភ្នំពេញ)៖ រថយន្ដម៉ាកសាំងយ៉ុង ពាក់ស្លាកលេខនគរបាល2-0105 ដែលបើកបរដោយមន្ដ្រីនគរបាល ក្រសួងមហាផ្ទៃម្នាក់ បានជ្រុលទៅបុករបាំងថ្ម ក្បាលស្ពាន អាកាសក្បាលថ្នល់ បន្ទាប់ពីនគរបាលរូបនេះ បើកគេចពីម៉ូតូដែលដួលមុខរថយន្ដ។
ហេតុការណ៍នេះ កើតឡើងនៅល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឲ្យមានគ្រោះថ្នាក់ដល់ពលរដ្ឋណាម្នាក់នោះឡើយ ដោយគ្រាន់តែរងការខូចខាត រថយន្ដមួយកំណាត់មុខ និងក្បាលស្ពានតែប៉ុណ្ណោះ។ ក្រោយកើតហេតុរថយន្ដ បង្កត្រូវបាននគរបាលជំនាញ យកទៅរក្សាទុកដើម្បីដោះស្រាយតាមច្បាប់នៅពេលក្រោយ៕