(ភ្នំពេញ)៖ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ខូអិលធីឌី បានចុះអនុស្សរណៈយោគយល់ជាមួយ IDP Education កម្ពុជា ដើម្បីទទួលសិទ្ធិចុះឈ្មោះ និងធ្វើតេស្ត IELTS។ អនុស្សរណៈយោគយល់នេះ ត្រូវបានចុះហត្ថលេខាដោយលោកឧកញ៉ា បណ្ឌិត ត្រាំង លី ដែលជាប្រធានក្រុមប្រឹក្សាភិបាលរបស់ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ខូអិលធីឌី និង  លោក ម៉ៅ ស្រេង ដែលជានាយករបស់ IDP Education កម្ពុជា។ គូសបញ្ជាក់ផងដែរថា តេស្ត IELTS គឺជាតេស្តភាសាអង់គ្លេស មានប្រជាប្រិយភាពជាងគេបំផុតក្នុងពិភពលោក ខែមិថុនា ឆ្នាំ២០១៧ថ្មីៗនេះ។

លោកឧកញ៉ា បណ្ឌិត ត្រាំង លី បានថ្លែងថា ព្រឹត្តិការណ៍ថ្ងៃនេះអបអរសាទរដល់សាលា ស៊ី អាយ អេ ហ្វឺសត៍ បានក្លាយជាស្ថាប័នដៃគូធ្វើតេស្ត IELTS ដ៏មានទំនុកចិត្ត។ នេះក៏បានបង្ហាញ ឲ្យឃើញផងដែរនូវកិច្ចខិតខំប្រឹងប្រែង ដ៏មានសារសំខាន់មួយផ្សេងទៀត របស់សាលាអន្តរជាតិ និងមជ្ឈមណ្ឌលភាសាអង់គ្លេស ស៊ី អាយ អេ ហ្វឺសត៍ ក្នុងការផ្តល់ជូននូវការអប់រំ ប្រកបដោយគុណភាព និងការទទួលស្គាល់ជាអន្តរជាតិ។ សាលាមានមោទនភាពជាខ្លាំង ដែលអាចផ្តល់ជូនសិស្សានុសិស្ស នូវតេស្តស្តង់ដាអន្តរជាតិដែលទទួលស្គាល់ ដោយប្រទេសចំនួន១៤០ នៅលើពិភពលោក។

សិស្សានុសិស្សទាំងអស់ អាចចាប់ផ្តើមសាកសួរព័ត៌មានអំពីការចុះឈ្មោះធ្វើតេស្ត នៅមជ្ឈមណ្ឌលភាសាអង់គ្លេស ស៊ី អាយ អេ ហ្វឺសត៍ ដែលស្ថិតនៅក្នុងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ នៅអគារលេខ១០៧ ផ្លូវ ២០០៤ ការធ្វើតេស្តគឺនៅរៀងរាល់ថ្ងៃសៅរ៍។

សំរាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង មកទូរស័ព្ទលេខ ០៧៨៩៩៧៧៣៤ ឬ ០៦៩៨៧០១៩៩៕