(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ កាលពីម្សិលមិញនេះ បានប្រកាសបង្កើតព្រឹត្តបត្រច្បាប់ និងយុត្តិធម៌ នៃក្រសួងយុត្តិធម៌ (Law and Justice Journal) ក្នុងគោលដៅបង្កើននូវ ប្រសិទ្ធភាពការងារកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដែលជាពិសេសផ្តល់ឱកាស ដល់សាធារណជន និងគ្រប់ភាគីដែលពាក់ព័ន្ធ ទាំងអស់ បានចូលរួមក្នុងការងារកំណែទម្រង់ ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
សេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ក្នុងការអនុវត្តកម្មវិធីនេះ លេខាធិការដ្ឋានអចិន្រ្តៃយ៍ នឹងរៀបចំទទួលនូវអត្ថបទវិភាគផ្នែកច្បាប់ និងតុលាការ គ្រប់ជំនាញ និងគ្រប់ផ្នែក ដើម្បីចងក្រងនិងបោះពុម្ភផ្សាយជារៀងរាល់ឆ្នាំ នៅក្នុងព្រឹត្តបត្រច្បាប់ និងយុត្តិធម៌ជាមួយនឹងមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ាន-ចិន នៅប្រទេសចិន។
សូមអានខ្លឹមសារទាំងស្រុងរបស់ក្រសួងយុត្តិធម៌ដូចតទៅ៖