(សៀមរាប)៖ នាពេលបច្ចុប្បន្ននេះយើងឃើញថា វិស័យបដិសណ្ឋារកិច្ច (សណ្ឋាគារ) កំពុងតែកើនឡើងយ៉ាងខ្លាំងខ្លា ក្នុងប្រទេសកម្ពុជា ដោយមើលឃើញនូវការរីកចំរើន និងតម្រូវការផ្គត់ផ្គង់ខាងផ្នែកវិស័យខាងលើ ដូចនេះ ក្រុមហ៊ុន Campura Triangulum Corporation​​​ បានសហការជាមួយក្រុមហ៊ុន XPossible Technologies ដែលជាក្រុមហ៊ុន ល្បីល្បាញ ខាងផ្នែកបច្ចេកវិទ្យាសម្រាប់ ផ្គត់ផ្គង់វិស័យបដិសណ្ឋារកិច្ច (សណ្ឋាគារ) លើប្រព័ន្ធ អ៊ីនធឺណេត បានរៀបចំសិក្ខាសាលាមួយស្តីពីអំពី​ XPOSSIBLE HOSPITALITY SOLUTIONS ដែលធ្វើឡើងនាពេលព្រឹកថ្ងៃទី ០៩ ខែ​ មិថុនា ឆ្នាំ ២០១៧ នៅសណ្ឋាគារ Le Méridien Angkor Hotel​​​ ក្នុងខេត្តសៀមរាប ​ ដោយមានអតិថិជនជាច្រើន មកពីបណ្តា ស្ថាប័នសណ្ឋាគារ ចូលរួមសិក្ខាសាលានេះដើម្បីទទួលចំណេះដឹង និងព័ត៌មានថ្មីៗ។

លោក ឈីវ ស៍ក្តដា​ ដែលជា Head Of Business Applications Division តំណាងក្រុមហ៊ុន Campura បានថ្លែងអំណរគុណទៅដល់អតិថិជន ដែលចូលរួមសិក្ខាសាលានាពេលព្រឹកនេះ ហើយលោកបានឲ្យដឹងថា គោលបំណងនៃសិក្ខាសាលាថ្ងៃនេះ គឺចង់ឱ្យអតិថិជនបានស្គាល់នូវសេវាកម្មរបស់ក្រុមហ៊ុន XPossible Technologies ដែលបានចាប់ផ្តើមការអភិវឌ្ឍនៃ XPossible អ៊ីនធឺណេត និងគ្រប់គ្រងភ្ជាប់ប្រព័ន្ធ អ៊ីនធឺណេត ចាប់តាំងពីឆ្នាំ ២០០២ រហូតដល់ថ្ងៃនេះយើងឃើញមានអតិថិជន ខាងវិស័យ បដិសណ្ឋារកិច្ច (សណ្ឋាគារ) ជាង ៤០០ ស្ថាប័នបានប្រើប្រាស់សេវាកម្មនេះ ក្នុងដំណោះស្រាយរបស់ខ្លួនដែលកំពុងតែមានតម្រូវការប្រព័ន្ធអ៊ីនធឺណេតច្រើនបំផុត។

ដើម្បីឲ្យកាន់តែស្គាល់ច្បាស់អំពីសេវាកម្ម និងផលិតផលរបស់ក្រុមហ៊ុន XPossible Technologies លោក​ Vincent Koh ដែលជា Managing Director បានបង្ហាញបន្ថែមជូនអតិថិជន ថាជាក្រុមហ៊ុន XPossible Technologies បានផ្ដល់នូវសេវាកម្មដូចជា៖ XPossible Connect Internet & Billing Management Gateway, XPossible Cloud Digital Signage and XPossible Hotel IPTV System។​ ​បន្ទាប់ពីការប្រើប្រាស់ផលិតផល XPossible សណ្ឋាគារ និងទទួលបានអត្ថប្រយោជន៍នូវការពេញចិត្តរបស់អតិថិជនដែលបានស្នាក់នៅ និងទទួលបានទីផ្សារបន្ថែមទៀតផងដែរ។

ហើយលោក Vincent Koh ក៏បានគូសបញ្ជាក់ទៀតអំពីសារៈសំខាន់ថា ក្រុមហ៊ុន XPossible Technologies តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តនូវទស្សនៈ និងបេសកកម្ម ដូចជា៖
*អភិវឌ្ឍបច្ចេកវិទ្យានេះធ្វើឱ្យមានដំណើរការល្អនៃប្រព័ន្ធភ្ជាប់អ៊ិនធឺណេតដើម្បីឱ្យមានបានភាពងាយស្រួល សម្រាប់អ្នកប្រើបា្រស់ និងគ្រប់ទីកន្លែង។
*ចែករំលែកបទពិសោធន៍ XPossible ដល់អតិថិជនដើម្បីអនុញ្ញាតឱ្យពួកគេដើម្បីបានបង្កើនប្រាក់ចំណេញ និងផលប្រយោជន៍ពីការវិនិយោគ។
*ប្រើ Open Source Platform ដែលមានសក្តានុពល ដើម្បីបង្កើតឡើងនូវផលិតផលមួយដែលមានតំលៃសមរម្យ ប៉ុន្តែផ្តល់នូវប្រសិទ្ធិភាពខ្ពស់៕