ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ បញ្ចប់តំណែងលោក ញឹក ប៊ុនឆៃ ជាទីប្រឹក្សារាជរដ្ឋាភិបាល (Video inside)
09-06-2017 13:46
(ភ្នំពេញ)៖ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង លោក ញឹក ប៊ុនឆៃ ពីទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើឧបនាយករដ្ឋមន្ដ្រី។ នេះបើយោងតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច៕