Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹកនេះតុលាការកំពូល បើកសវនាការ​ជំនុំជម្រះ​ក្តីលើ​សំណុំ​រឿងបរិហារកេរ្តិ៍​របស់លោក គឹម សុខ (Video inside)

09-06-2017 08:55

(ភ្នំពេញ)៖ តុលាការកំពូលនៅវេលាម៉ោង ៨ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ បានបើកសវនាការជំនុំជម្រះក្តីលើ​សំណុំរឿងបរិហារកេរ្តិ៍របស់លោក គឹម សុខ ដែលបានប្តឹងដោយលោក គី តិច មេធាវីការពារក្តីឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្នុងសវនាការនាព្រឹកថ្ងៃនេះធ្វើឡើងក្រោមវត្តមានលោក ឃឹម ប៉ុណ្ណា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងមានការអញ្ជើញចូលរួមពីលោក គី តិច មេធាវីសម្តេចតេជោ ហ៊ុន សែន ដែលជាដើមបណ្តឹង និង ជួង ជូងី មេធាវីការពារក្តីឲ្យលោក គឹម សុខ។

សូមបញ្ជាក់ថា លោក គឹម សុខ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រឹដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ និងបានសម្រេចផ្តន្ទាទោសតាមមាត្រា ៤៩៤, ៤៩៥ និង ៣០៥ នៃក្រមព្រហ្មទណ្ឌ កាលពីខែមីនា ឆ្នាំ២០១៧កន្លងទៅនេះ។

សម្តេចតេជោ ហ៊ុន សែន បានសម្រេចប្តឹងលោក គឹម សុខ បន្ទាប់ពីលោក គឹម សុខ បានអត្ថាធិប្បាយតាមវិទ្យុអាស៊ីសេរីថា គណបក្សប្រជាជនកម្ពុជា គឺជាអ្នកសម្លាប់លោក កែម ឡី៕