(ត្បូងឃ្មុំ)៖ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ កម្លាំងចម្រុះដឹកនាំដោយ អភិបាលរងក្រុងសួង លោក ព្រាប ណាលីន សហការជាមួយ កម្លាំងជលផលខេត្ត និងកងកម្លាំងប្រដាប់អាវុធក្រុងសួង មេភូមិ និងអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបបទល្មើសនេសាទ ខុសច្បាប់នៅតាមព្រែក និងប្រឡាយ ស្ថិតក្នុងភូមិសាស្ដ្រ ភូមិសួងកើត សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
បើតាមលោក ព្រាប ណាលីន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា លទ្ធផលក្នុងការចុះបង្ក្រាបនោះ រឹបអូសបាន ស្បៃមុងចំនួន ១៩ស្បៃមុង, របាំងព្រូលប្រវែង ១៩០ម៉ែត្រ, បង្គោលចំនួន ១៩០បង្គោល និងកូនត្រីចំនួន ១៥គីឡូងក្រាម ចំណែកឯជនល្មើស បានរត់គេចខ្លួនបាត់អស់ ។
ចំពោះឧបករណ៍នេសាទខុសច្បាស់ដែលប្រមូលបានទាំងអស់ បានធ្វើការដុតកម្ទេចចោល រីឯកូនត្រី ធ្វើការលែងទៅវិញ៕