(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុន បានប្រោសព្រះរាជទានតម្លើងឋានន្តរស័ក្តិជូន នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ ​ចំនួន១១រូប ពីវរសេនីយ៍ឯក ទៅជាឧត្តមសេនីយ៍ត្រី និងឧត្តមសេនីយ៍ត្រី ទៅឧត្តមសេនីយ៍ទោ។ នេះបើយោងតាមព្រះរាជក្រឹត្យ ឡាយព្រះហស្ថលេខាកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧។

យោងតាមព្រះរាជក្រឹត្យ បានបញ្ជាក់ថា នាយនគរបាល ដែលតម្លើងឋានន្តរស័ក្តិទៅជាឧត្តមសេនីយ៍ទោ មានចំនួន០៤រូប និងតម្លើង​ឋានន្តរស័ក្តិ​ទៅជាឧត្តមសេនីយ៍ត្រី មានចំនួន ០៧រូប។

ការសម្រេចប្រោសព្រះរាជទានតម្លើងឋានន្តរស័ក្តិនេះ បានធ្វើឡើងបន្ទាប់ពីនាយនគរបាលទាំង ១១រូប បានសាងស្នាដៃជាច្រើនក្នុង​ការបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

ព្រះមហាក្សត្រខ្មែរ ក៏បានត្រាស់បង្គាប់ឲ្យសម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលបន្ទុកអនុវត្តន៍លើអនុក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្ថលេខាផងដែរ៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖