(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង ៧៖០០នាទីយប់)។ លោក លឹម ជាវុត្ថា, លោក ពេជ្រ ប៊ុនសាយ, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, អាន សុគន្ធធារ៉ា, លោក ហួន លីហួ រាយការណ៍ព័ត៌មានទាំងនេះ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សារព័ត៌មានបរទេសដ៏ល្បី របស់ពិភពលោក «The Diplomat» ផ្សាយថា គណបក្សប្រជាជនកម្ពុជារបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់!
២៖ ការបោះឆ្នោតឆ្នាំ២០១៧នេះ ខេត្ត៣ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានតំណែងជាមេឃុំចៅសង្កាត់ទាំងអស់ គ្មានធ្លាក់ទៅលើ គណបក្សសង្គ្រោះជាតិនោះឡើយ
៣៖ សម្តេចតេជោ ហ៊ុន សែន៖ លទ្ធផលបឋម នៃការបោះឆ្នោតបង្ហាញថា ប្រជាពលរដ្ឋច្រើនលើសលប់ បំផុតគាំទ្រ សន្តិភាព និងការអភិវឌ្ឍ
៤៖ បែកធ្លាយឯកសារសំខាន់មួយបង្ហាញថា គណបក្សប្រជាជនកម្ពុជា «ទទួលបានជោគជ័យដ៏ធំធេង ពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ២០១៧» !
៥៖ លោក ឈាង វុន អះអាងថា សំណើឱ្យអនុម័តថវិកាបន្ថែម៥០ម៉ឺនដុល្លារ ក្នុង១ឃុំរបស់បក្សប្រឆាំង នឹងពិបាកបំផុត
៦៖ អ្នកនាំពាក្យគណបក្សកាន់អំណាច ព្រមានអ្នកវិភាគ ដែលចង់ឱ្យគណបក្សប្រជាជនកម្ពុជា ប្តូរបេក្ខភាព នាយករដ្ឋមន្រ្តី
៧៖ រដ្ឋសភា ចាប់ផ្តើមពិភាក្សាអំពីការធ្វើវិសោធនកម្មច្បាប់ ដើម្បីបន្ថែមកៅអី ១អសនៈទៀត នៅក្នុងព្រឹទ្ធសភា
៨៖ គ.ជ.ប៖ លទ្ធផលបឋមបោះឆ្នោតឃុំ-សង្កាត់ ផ្សាយបានគ្រប់១,៦៤៦ឃុំ-សង្កាត់ នៅម្សិលមិញហើយ, លទ្ធផលផ្លូវការផ្សាយនៅថ្ងៃ២៥ មិថុនា ក្រោយដោះស្រាយបណ្ដឹងចប់
៩៖ ពលករខ្មែរ៣នាក់ទៀត ត្រូវបានស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី ជួយអន្តរាគមន៍ឲ្យវិលត្រឡប់មកស្រុកកំណើតវិញ
* ព័ត៌មានអន្តរជាតិ (World News)
១៖ យោធាកូរ៉េខាងត្បូង៖ កូរ៉េខាងជើង បាញ់មីស៊ីលប្រឆាំងនាវាជាច្រើនគ្រាប់តម្រង់ទៅសមុទ្រជប៉ុន
២៖ កូរ៉េខាងជើងប្រកាស «ថ្កោលទោសនាយករដ្ឋមន្ត្រីជប៉ុន និងមន្ត្រីក្រោមឱវាទ» ដែលកំពុងដើរ និយាយអាក្រក់ ទាំងបំប៉ោង ឲ្យអន្តរជាតិស្អប់កូរ៉េខាងជើង!
៣៖ សរុបព្រឹត្តិការណ៍សំខាន់ៗចុងក្រោយ «ពាក់ព័ន្ធករណីធ្លាក់យន្តហោះយោធាមីយ៉ាន់ម៉ា» ដែលមានមនុស្សជិះ ១២២នាក់ ចូលក្នុងដែនសមុទ្រ Andaman!
៤៖ លោក ដូណាល់ ត្រាំ «ឆ្លៀតឌឺដងអ៊ីរ៉ង់ក្នុងសាររំលែកទុក្ខ ដល់ជនរងគ្រោះដោយអំពើភេរវកម្ម» បង្កឲ្យរដ្ឋាភិបាលអ៊ីរ៉ង់ផ្ទុះកំហឹង និងទាត់ចោលភ្លាមៗតែម្តង!៕