(ភ្នំពេញ)៖ បុរសជនជាតិអាមេរិកកាំងម្នាក់ ដែលបច្ចុប្បន្នមានសញ្ជាតិខ្មែរ មានប្រពន្ធជនជាតិខ្មែរ និងអាចនិយាយភាសាខ្មែរយ៉ាងច្បាស់នោះ បានបង្ហាញការ រីករាយដោយសារតែលោក អាចចូលរួមបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នៅកម្ពុជាបានដូចពលរដ្ឋខ្មែរដទៃទៀតផងដែរ។
បើទោះបីមិនដឹងថា បោះឆ្នោតនៅការិយាល័យណា ប៉ុន្ដែវីដេអូ២នាទីកន្លះ ដែលត្រូវបានគេចែកចាយតគ្នា នៅតាមបណ្ដាញសង្គម Facebook នោះ បុរសជនជាតិអាមេរិកកាំងខាងលើ បាននិយាយថា លោកមករស់នៅប្រទេសកម្ពុជា អស់រយៈពេលជិត២០ឆ្នាំមកហើយ រហូតបានទទួលសញ្ជាតិខ្មែរ ហើយអាចចូលរួមបោះឆ្នោត ដូចពលរដ្ឋកម្ពុជាផ្សេងទៀត។
បើទោះបីបុរសបរទេសរូបនេះ មិនបានបញ្ជាក់ថា លោកបោះឆ្នោតជូនគណបក្សនយោបាយណានោះ ប៉ុន្ដែបើសិនស្ដាប់ពីខ្លឹមសារក៏គេអាចដឹងបានថា ភាគរយច្រើន លោកបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយសារតែលោកនិយាយថា លោកបោះឆ្នោតជូនគណបក្សណា ដែលធ្វើឲ្យប្រទេសជាតិរីកចម្រើន និងបោះឆ្នោតឲ្យមេឃុំណា ដែលអភិវឌ្ឍន៍ភូមិឃុំរបស់ខ្លួនឲ្យមានការរីកចម្រើន។
ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុងរបស់បុរសអាមេរិកកាំង នៅមុខការិយាល័យបោះឆ្នោតរបស់ខ្លួន៖