(ភ្នំពេញ)៖ សហព័ន្ធនិស្សិត បញ្ញវ័ន្ដ ប្រជាធិបតេយ្យកម្ពុជា នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ បានចាត់ទុកថា កិច្ចដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ចាប់តាំងពីដំណើរការដំបុង រហូតដល់ចប់ការបោះឆ្នោត គឺប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាស នយោបាយល្អ។

ក្នុងសេចក្ដីថ្លែងការណ៍ របស់សហព័ន្ធខាងលើ បន្ថែមពីថា​ ក្រៅពីដំណើរការបោះឆ្នោត កិច្ចដំណើការនៃការរាប់សន្លឹកឆ្នោត គឺប្រព្រឹត្តទៅដោយសុក្រឹត និងតម្លាភាពក្រោមវត្តមានរបស់ភ្នាក់ងារគណបក្សនយោបាយនីមួយៗ អ្នកសង្កេតការណ៍ជាតិ អន្ដរជាតិ និងអ្នកសារព័ត៌មាន ដើម្បីឃ្លាំមើល និងតវ៉ាក្នុងករណីមានភាពមិនប្រក្រតីណាមួយកើតឡើង។

សូមជម្រាបថា លទ្ធផលបឋមក្រៅផ្លូវការ បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាទទួលជាង១០០០ឃុំសង្កាត់ ស្នើនឹងជាង៧០ភាគរយ ខណៈដែល គណបក្សសង្គ្រោះជាតិ ទទួលបានជិត៥០០ឃុំសង្កាត់ ស្នើនឹងប្រមាណ៣០ភាគរយប៉ុណ្ណោះ រីឯគណបក្សខ្មែររួបរួមជាតិ ទទួលបាន១ឃុំនៅក្នុងមូលដ្ឋាន ខេត្តបន្ទាយមានជ័យផងដែរ។

ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍របស់ សហព័ន្ធនិស្សិត បញ្ញវ័ន្ដ ប្រជាធិបតេយ្យកម្ពុជា ដែលមានខ្លឹមសារទាំងស្រុង៖