(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីប្រកាសព័ត៌មានជាផ្លូវការ ស្ដីពីលទ្ធផលកិច្ចប្រជុំ គណៈកម្មាធិការអចិន្ដ្រៃយ៍ បន្ទាប់ពីបើកកិច្ចប្រជុំអស់រយៈពេលមួយព្រឹក ក្រោមអធិបតីភាព សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដែលបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី០៨ ខែមិថុនានេះ។
តាមសេចក្ដីប្រកាស បានបញ្ជាក់ថា អង្គប្រជុំបានពិភាក្សា និងអនុម័តតាមរបៀបវារៈ ចំនួន២ រួមមាន៖
ទី១៖ អង្គប្រជុំបានអនុម័ត ប្រគល់សេចក្ដីព្រាងច្បាប់ស្ដីពី ឧបាស្រ័យពាណិជ្ជកម្ម ជូនគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា ពិនិត្យនិងសិក្សា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្ដ្រៃយ៍រដ្ឋសភាវិញ។
ទី២៖ អង្គប្រជុំបានអនុម័ត ប្រគល់សេចក្ដីស្នើច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា ជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ពិនិត្យនិងសិក្សា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្ដ្រៃយ៍រដ្ឋសភា វិញ។
ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់រដ្ឋសភា៖