(ភ្នំពេញ)៖ ក្រុមហ៊ុន HGB Group Co., Ltd. ដែលជាក្រុមហ៊ុននាំចូលរថយន្តម៉ាក Mazda មកក្នុងទីផ្សារកម្ពុជា បានប្រកាស ជាផ្លូវការនូវកម្មវិធីដ៏កម្រមួយ សម្រាប់អតិថិជនរបស់ខ្លួនមានឈ្មោះហៅថា «ទិញចូល ដូរឲ្យថ្មី» កាលពីពេលថ្មីៗនេះ ដែលជាកម្មវិធីមួយផ្តល់ឱកាសដល់អ្នក ដែលមានក្តីស្រម័យចង់ក្លាយជាម្ចាស់រថយន្ត Mazda 3 ឬ Mazda CX-3 សម្រេចបំណងប្រាថ្នា របស់ខ្លួនកាន់តែងាយស្រួល។
កម្មវិធី «ទិញចូល ដូរឲ្យថ្មី» នេះនឹងផ្តល់ឱកាសដល់អ្នក ដែលមានរថយន្តគ្រប់ម៉ាកគ្រប់ស៊េរី យករថយន្តរបស់ខ្លួនមកប្តូរយករថយន្តថ្មី ស៊េរីថ្មីទំនើបចុងក្រោយ ឆ្នាំ២០១៧ គឺម៉ាក Mazda3 ឬ Mazda CX-3 ពីក្រុមហ៊ុនMazda ដោយធានាទិញរថយន្ត ចូលក្នុងតម្លៃលើសទីផ្សារដល់ទៅ ៥០០០ ដុលា្លរអាមេរិក បូករួមនឹងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។
លោកស្រី អ៊ុន កញ្ញា ជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន HGB Group Co., Ltd បានមានប្រសាសន៍ថា «កម្មវិធី ទិញចូល ដូរឲ្យថ្មី នេះជាកម្មវិធីពិសេស និងជាឱកាសដ៏កម្ររសម្រាប់ អ្នកស្រលាញ់ និងមានក្តីស្រម័យចង់ក្លាយជាម្ចាស់ រថយន្តម៉ាក Mazda ស៊េរី Mazda3 ឫ Mazda CX-3 កាន់តែងាយស្រួល និងឆាប់រហ័ស។ ក្រុមហ៊ុន HGB Auto Co., Ltd. យល់ច្បាស់ពីតម្រូវការរបស់អតិថិជន និងមានបំណងចង់ឲ្យអតិថិជនរបស់យើង ទទួលបាននូវភាពទាន់សម័យ និងភាពរីករាយ ក្នុងធ្វើដំណើរជាមួយរថយន្ត ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់យើង!»។
ជាមួយរូបរាងស្រស់ស្អាត និងទាក់ទាញ បែបរថយន្ត Sport សម័យថ្មី Mazda3 មានលក្ខណៈពិសេស ដោយដោយបច្ចេកវិទ្យា SKYACTIV តួរថយន្តស្រាល ប៉ុន្តែ រឹងមាំ សន្សំសំចៃប្រេង ដែលធ្វើឲ្យការបើកបរប្រកបដោយភាពរីករាយ និង សុវត្ថិភាព ។ Mazda3 បង្កើតឡើង សម្រាប់អ្នកដែលស្រឡាញ់ការបើកបរ ។
ចំណែក Mazda CX-3 រចនាឡើងក្នុងរូបរាងយ៉ាងស្រស់សង្ហា និងតម្រូវតាមការបើកបរបានគ្រប់កាលៈទេសៈផ្លូវ ។ Mazda CX-3 ក៏មានបំពាក់ដោយបច្ចេកវិទ្យា SKYACTIV និង មានប្រពន្ធ័បញ្ឈប់ម៉ាស៊ីន i-Stop សុវត្ថិភាពខ្ពស់ និងសន្សំសំចៃប្រេង ។
លោកស្រី អ៊ុន កញ្ញា បានមានប្រសាសន៍បន្ថែមទៀតថា «កម្មវិធីនេះនឹងប្រព្រឹត្តទៅតាមចំនួន រថយន្តដែលមានកំណត់ក្នុងស្តុកប៉ុណ្ណោះ ដូច្នេះអ្នកមាន ចង់ក្លាយជាម្ចាស់ រថយន្ត ទាំងពីរ ស៊េរីនេះ គួរតែប្រញាប់រួសរាន់ទាក់ទង មកក្រុមហ៊ុន Mazda ឲ្យបានរួសរាន់!»។
Mazda 3 ឬ Mazda CX-3 មានដាក់តាំងបង្ហាញនៅតាមសាខារបស់ក្រុមហ៊ុន Mazda និងមានលេខទូរស័ព្ទលេខ ០៩៥ ៩៩៩ ៥៩៩ ឬ ០៩៥ ៩៩៩ ៦៩៩ ដើម្បីសាកសួរព័ត៌មានលម្អិត ពីកម្មវិធីពិសេសនេះ៕